ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងសម្រាប់មនុស្សចំនួន១០លាននាក់ផងដែរ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៩ ខែធ្នូ ឆ្នាំ២០២០ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងសម្រាប់មនុស្សចំនួន១០លាននាក់ផងដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួនមួយលានដូស ហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងសម្រាប់មនុស្សចំនួន១០លាននាក់ផងដែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កម្ពុជាគ្រោងនឹងទិញវ៉ាក់សាំងចំនួនមួយលានដូសហើយកម្ពុជាក៏ត្រូវការចាក់វ៉ាក់សាំងសម្រាប់មនុស្សចំនួន១០លាននាក់ផងដែរ ហើយលោកក៏បានស្នើឱ្យមានការចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់វ៉ាក់សាំងនេះផងដែរ។ លោកបានថ្លែងដូចនេះនៅថ្ងៃពុធទី០៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលយុទ្ធសាស្រ្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMEC) លើកទី០៩ ក្រោមមូលបទ «ភាពជាដៃគូសម្រាប់តភ្ជាប់និងភាពរឹងមាំ» តាមរយៈប្រព័ន្ធវីដេអូ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានមានប្រសាសន៍លើកឡើងជាច្រើនចំណុចបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាសមាជិកទាំងអស់នៅក្នុងការជំរុញឱ្យប្រទេស ACMEC អនុវត្តសកម្មភាពទទួលបានជោគជ័យជាពិសេសគឺការជំរុញការតភ្ជាប់និងការកសាងសហគមន៍ ACMEC ធ្វើយ៉ាងណាប្រែក្លាយឱ្យអនុតំបន់ ACMEC មានកំណើនសេដ្ឋកិច្ចខ្ពស់ និងជំរុញការបណ្ដុះបណ្ដាលធនធានមនុស្ស ជំរុញការតភ្ជាប់ ជំរុញឱ្យសេដ្ឋកិច្ចអនុតំបន់នេះកាន់តែលឿនទៅមុខ ជាពិសេសគឺការជំរុញការកាត់បន្ថយគំលាត និងការកាត់បន្ថយភាពក្រីក្រ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឱ្យធ្វើយ៉ាងណាប្រទេសទាំងអស់យកចិត្តទុកដាក់ទៅលើបញ្ហាវ៉ាក់សាំងគ្រាដែលប្រទេសវៀតណាមបានប្រកាសទិញវ៉ាក់សាំង ប្រទេសឡាវ និងថៃ ក៏បានប្រកាសទិញវ៉ាក់សាំងដែរ៕

អត្ថបទទាក់ទង