ខ្មែរប៉ុស្ដិ៍ Close

មេដឹកនាំកម្ពុជាបន្តបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់ ការពារសន្តិភាព និងប្រឆាំងដាច់ខាតចំពោះចេតនាទាំងឡាយណាដែលចង់បំផ្លាញកម្ពុជាតាមគ្រប់រូបភាព

ដោយ៖ សាន់ វីតា ​​ | ថ្ងៃចន្ទ ទី៦ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 57
មេដឹកនាំកម្ពុជាបន្តបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់ ការពារសន្តិភាព និងប្រឆាំងដាច់ខាតចំពោះចេតនាទាំងឡាយណាដែលចង់បំផ្លាញកម្ពុជាតាមគ្រប់រូបភាព មេដឹកនាំកម្ពុជាបន្តបញ្ជាក់ជំហរយ៉ាងម៉ឺងមាត់ ការពារសន្តិភាព និងប្រឆាំងដាច់ខាតចំពោះចេតនាទាំងឡាយណាដែលចង់បំផ្លាញកម្ពុជាតាមគ្រប់រូបភាព

លោកនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួបលើកទី២៥ឆ្នាំ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលបាននាំមកនូវឯកភាពជាតិ និងឯកភាពទឹកដី ហើយលោកសង្ឃឹមថា មិនមានអនុភាពប្រតិកិរិយាណាមួយមកបំផ្លាញសន្តិភាពនៅកម្ពុជានោះឡើយ។ លោកសង្ឃឹមទៀតថា មិនមានអ្នកដុតកំឡោចប្រទេសកម្ពុជាជាថ្មីម្តងទៀត តាមរយៈការជួយគាំទ្រដល់ក្រុមបដិវត្តន៍ពណ៌ដើម្បីបំផ្លាញកម្ពុជានោះឡើយ។

ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅនៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជានោះឡើយទោះបីក្នុងតម្លៃណាក៏ដោយ។

នាយករដ្ឋមន្ត្រីកម្ពុជា ក៏រំលឹកផងដែរដល់បរទេសខ្លះ សុំកុំតាំងខ្លួនស្រឡាញ់ខ្មែរ លើសខ្មែរឱ្យសោះ នៅពេលដែលខ្មែរស្លាប់នៅក្នុងជំនាន់៣ឆ្នាំ ៨ខែ ២០ថ្ងៃ បរទេសបានរត់ចោលយើងទុកឱ្យកម្ពុជាលំបាកវេទនា។ លោកបានគូសបញ្ជាក់ថា នៅពេលដែលខ្មែររកបាននូវសន្តិភាពហើយ ទើបបរទេសទាំងឡាយ គេបង្ហាញកង្វល់ជំនួសកម្ពុជាលើបញ្ហានេះបញ្ហានោះជំនួសកម្ពុជាទៅវិញ ដោយពួកគេមិនដែលបានខ្វល់គិតគូរពីបញ្ហាសន្តិភាព និងសង្រ្គាមនៅកម្ពុជានោះឡើយ។ លោកក៏បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា សុំបរទេសទាំងឡាយ កុំសាងកំហុសលើកទី២ដាក់កម្ពុជាឱ្យសោះ៕

អត្ថបទទាក់ទង