ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសៅរ៍ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ កម្ពុជា-ប៊ុលហ្គារី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោកជំទាវ នីកូលីណា អាំងជែលកូវ៉ាNikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលហ្គារី នៅទីស្តីការក្រសួងទេសចរណ៍ប៊ុលហ្គារី និងបានចុះហត្ថលេខាលើអនុស្សាណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ដែលជាស្ពានតភ្ជាប់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និតរវាងកម្ពុជា និងប៊ុលហ្គារី។

អនុស្សាណៈយោគយល់គ្នានេះបានគូសបញ្ជាក់ច្បាស់ពីការសម្របសម្រួលការធ្វើដំណើរ និងជំរុញការតភ្ជាប់តាមផ្លូវអាកាស ការសិក្សាទីផ្សារ និងផ្សព្វផ្សាយរួមគ្នា ការផ្លាស់ប្តូរព័ត៌មាន ទិន្នន័យ ស្ថិតិ និងឯកសារគោលនយោបាយ ច្បាប់ទេសចរណ៍ ការអភិវឌ្ឍមូលធនមនុស្ស និងការបណ្តុះបណ្តាលជំនាញវីជ្ជាជីវៈទេសចរណ៍ ការផ្លាស់ប្តូរទស្សនកិច្ចរវាងផ្នែកសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍ និងចូលរួមរាល់ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និងកិច្ចប្រជុំនានាទៅវិញទៅមក។

ការចុះអនុស្សាណៈយោគយល់គ្នានេះបានធ្វើឡើងបន្ទាប់ពីលោកជំទាវនីកូលីណាអាំងជែលកូវ៉ាNikolina Angelkova រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋប៊ុលហ្គារីអញ្ជើញ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈប្រតិភូក្រសួង ទៅចូលរួម សមាជអន្តរជាតិលើកទី២ ស្តីពីអរិយធម៌ពិភពលោក និងខ្សែទស្សនកិច្ចប្រវត្តិសាស្រ្ត ដែលរៀបចំឡើងក្រោមកិច្ចសហការរបស់អង្គការទេសចរណ៍ពិភពលោក និងរដ្ឋាភិបាលប៊ុលហ្គារី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨៕

 

អត្ថបទទាក់ទង