ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ចេញសារាចរណែនាំស្តីពីការទទួលស្គាល់ និងចុះបញ្ជីការគ្រឹះស្ថានអប់រំជំនាញវិជ្ជាជីវៈទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 61

ក្រសួងទេសចរណ៍ បានបញ្ជាក់ថា គ្រឹះស្ថានអប់រំ ដែលមានផ្តល់សេវាអប់រំលើការបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ សណ្ឋាគារ និងបដិសណ្ឋារកិច្ច និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ទាំងអស់ត្រូវមកស្នើសុំការទទួលស្គាល់ និងចុះបញ្ចិការនៅនាយកដ្ឋានបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍នៃក្រសួងទេសចរណ៍។

នៅក្នុងសារាចរណែនាំរបស់ក្រសួងទេសចរណ៍ក៏បានបញ្ជាក់ពីមូលហេតុគឺដើម្បីធានាឱ្យការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍មានគុណភាព ប្រសិទ្ធភាពប្រកបដោយវិជ្ជាជីវៈត្រឹមត្រូវ និងធានាឱ្យមានការទទួលស្គាល់សមត្ថភាព និងគុណវុឌ្ឍិរបស់អ្នកជំនាញទេសចរណ៍កម្ពុជាស្របតាមស្តង់ដារសមត្ថភាពជាតិ អាស៊ាន តំបន់ និងអន្តរជាតិ ជាពិសេសដើម្បីជំរុញអនុវត្តប្រកាសលេខ ១៥៤ ប្រក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងទទួលស្គាល់សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍៕

អត្ថបទទាក់ទង