ខ្មែរប៉ុស្ដិ៍ Close

ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការបង្ការ ការធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការបង្ការ ការធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ ក្រសួងទេសចរណ៍ ជូនដំណឹងស្តីពីការបង្ការ ការធានាសន្តិសុខ និងសុវត្ថិភាពភ្ញៀវទេសចរ ក្នុងព្រះរាជពិធីបុណ្យអុំទូក នាពេលខាងមុខនេះ

ស្របពេលដែលព្រះរាជពិធីបុណ្យអុំទូក ជិតឈានចូលមកដល់ ក្រសួងទេសចរណ៍ បានចេញសេចក្តីជូនដំណឹងដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដោយបានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។

សេចក្តីជូនដំណឹងដដែលនេះ ក៏បានឱ្យដឹងថា ព្រឹត្តិការណ៍បុណ្យប្រពៃណី ជាតិនេះជាំឱកាសដ៏ល្អដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានស្វែង យល់កាន់តែច្បាស់អំពីវប្បធម៌ ប្រពៃណីជាតិ ទំនៀមទំលាប់របស់ខ្មែរ ដែលមានតាំងពីបូរណកាលមក ជាពិសេសព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប អកអំបុក និងសំពះព្រះខែដែលជាពិធីដ៏មានប្រជាប្រិយបំផុត សម្រាប់ប្រជាជនកម្ពុជាតែងតែធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមបណ្តារាជធានី-ខេត្តទូទាំងប្រទេស៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ មានខ្លឹមសារ ទាំងស្រុង៖

អត្ថបទទាក់ទង