ខ្មែរប៉ុស្ដិ៍ Close

លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី សំណូមពរ​ឱ្យថា្នក់ដឹកនាំ​ខេត្ត​ត្រូវថែរក្សា​សមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 41
លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី សំណូមពរ​ឱ្យថា្នក់ដឹកនាំ​ខេត្ត​ត្រូវថែរក្សា​សមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋ លោក ស ខេង នាយករដ្ឋមន្ត្រីស្តីទី សំណូមពរ​ឱ្យថា្នក់ដឹកនាំ​ខេត្ត​ត្រូវថែរក្សា​សមិទ្ធផលចាស់ និងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនប្រជាពលរដ្ឋ

លោក ស ខេង នាយករដ្ឋមន្រ្តីស្តីទី បានថ្លែងថា អភិបាលខេត្តថ្មីដែលត្រូវឡើងកាន់តំណែង មិនត្រូវឈូសឆាយសមិទ្ធផលដែលមានស្រាប់ ដោយសារតែខ្លួនមិនពេញចិត្តនោះឡើយ។ ពោលគឺត្រូវថែរក្សាការពារសមិទ្ធផលចាស់ ហើយខិតខំកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ដែលបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកបានថ្លែងដូចនេះ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយលោក ជាម ច័ន្ទសោភ័ណ្ឌ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក លី ឡេង ដែលត្រូវតែងតាំងមុខតំណែងថ្មី ជានាយកខុទ្ទកាល័យ លោក ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា។

លោក ស ខេង ក៏បានគូសបញ្ជាក់ថា មន្រ្តីមូលដ្ឋានទាំងអស់ ត្រូវចេះស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋទាំងចំណុចវិជ្ជមាន និងចំណុចអវិជ្ជមាន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ៕

អត្ថបទទាក់ទង