ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយ និងអន់គុណភាព

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកាឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកសន្និសីទថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាពនៅសណ្ឋាគារសូហ្វីតែលភ្នំពញភូគីត្រា។

សន្និសីទនេះ ប្រារពធ្វើរយៈពេល ២ ថ្ងៃគឺថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ ២០១៨ក្រោមការរៀបចំដោយគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមហៅកាត់ថា (គជបក) សហការជាមួយក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិក្រសួងសុខាភិបាលនិងវិទ្យាស្ថាស្រាវជ្រាវអន្តរជាតិប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនៃសាធារណរដ្ឋបារាំង។

សន្និសីទនេះមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រតិភូមកពីសាធារណៈរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សាធាណៈរដ្ឋសហភាពមីយ៉ាន់ម៉ាព្រះរាជាណារាជាណាចក្រថៃនិងសាធារណរដ្ឋសង្គមនិយមវៀតណាម ព្រមទាំងឯកឧត្តមលោកជំទាវលោកលោកស្រីមកពីក្រសួងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាអង្គភាពនានាតាមបណ្តារាជធានីខេត្តមានជាតិអន្តរជាតិនិងតំណាងវិស័យឯកជនមួយចំនួនចូលរួមប្រមាណសរុប ៤៥០ នាក់។

បើតាមលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបាល អោយដឹងថា សន្និសីទនេះនឹងផ្តោតលើកិច្ចពិភាក្សាអំពីការទប់ ស្កាត់និងលុបបំបាត់ឱសថក្លែងក្លាយ និងអន់គុណភាពដោយបង្កើតឲ្យមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវក្នុងការបង្កើតទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់និងពិភាក្សាអំពីការធ្វើវិសោធនកម្មច្បាប់ដើម្បីបន្ថែមទោសឲ្យបានធ្ងន់ធ្ងរចំពោះអ្នកផលិត អ្នកនាំចូលនិងអ្នកចរាចរណ៍ឪសថក្លែងក្លាយ ដើម្បីស្របតាមសន្ធិសញ្ញា PALEMO ដែលព្រះរាជាណាចក្រកម្ពុជានិងបណ្ដាប្រទេសជិតខាងបានធ្វើសច្ចាប័នទទួលស្គាល់រួចហើយនិងបង្កើនវគ្គហ្វឹកហ្វឺនរួមគ្នាដល់មន្ត្រីអនុវត្តច្បាប់ដើម្បីផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកឲ្យក្លាយទៅជាមន្រ្តីជំនាញអាចបំពេញការងារយ៉ាងមានប្រសិទ្ធភាពបំផុត។

គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយអនុវត្តយ៉ាងម៉ឺងម៉ាត់តាមតួនាទីនិងភារកិច្ចដែលប្រគល់ជូនដោយរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងមហាផ្ទៃក្នុងការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះ ថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាពនិងសុវត្ថិភាពសង្គមដោយអំពើផលប្រយោជន៍ជាតិសុខមាលភាពប្រជាពលរដ្ឋនិងសុវត្ថិភាពអ្នកប្រើប្រាស់ជាធំដើម្បីសម្រេចនូវវត្ថុបំណងនេះ គណៈកម្មាធិការបានអំពាវនាវដល់សាធារណជនមេត្តាចូលរួមនិងសហការផ្ដល់ព័ត៌ មានអំពីទីតាំងឬជនដែលផលិតចែកចាយ ផលិតផលក្លែងក្លាយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពនិងសុវត្ថិភាពសង្គម៕

អត្ថបទទាក់ទង