ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញវិធានការមួយចំនួនដើម្បីចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ព័ត៌មានទូទៅ 68
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញវិធានការមួយចំនួនដើម្បីចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ចេញវិធានការមួយចំនួនដើម្បីចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាមដាក់ចេញនូវវិធានការមួយចំនួនដើម្បីចូលរួមទប់ស្កាត់បង្ការការពារការចម្លងជំងឺកូវីដ-១៩។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។

វិធានការទាំងនោះរួមមានដូចជា៖
ទី១- ត្រូវមានវិធានការការពារខ្លួនជានិច្ច ដោយត្រូវគិតថា ខ្លួនឯងមានកូវីដ-១៩ ប្រសើរជាងគិតថាគ្មាន សុខចិត្តធ្វើតេស្ត ឬធ្វើចត្ថាឡីស័ក១៤ថ្ងៃ ប្រសើរជាងមិនបានធ្វើ។

ទី២- ត្រូវរៀបចំមជ្ឈមណ្ឌលចាត្តាឡីស័កសំរាប់អ្នកដែលគ្មានលទ្ធភាពទៅរកចត្តាឡីស័កនៅតាមផ្ទះ ហើយទីកន្លែងដែលត្រូវធ្វើចត្តាឡីស័កនោះគឺជាទីកន្លែងដែលផ្ដល់ឱកាសឱ្យក្រុមគ្រូពេទ្យទៅយកសំណាក ដើម្បីយកសំណាកនោះមកធ្វើតេស្តអោយបានត្រឹមត្រូវ។

ទី៣- លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចអោយក្រសួងអប់រំយុវជន និងកីឡា បិទការសិក្សាសម្រាប់ឆ្នាំសិក្សា២០១៩-២០២០ ហើយប្រឡងមធ្យមសិក្សាបឋមភូមិតែម្ដងនៅថ្ងៃនេះហើយសម្រាប់អ្នកដែលបន្តគឺមានសិស្សថ្នាក់ទី១២ដើម្បីត្រៀមប្រលងក្នុងអំឡុងខែធ្នូខាងមុខ ហើយយើងនឹងត្រៀមបើកបវេសនកាលឡើងវិញនៅខែមករា ឆ្នាំ២០២១។

ទី៤- លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមដោយស្ម័គ្រចិត្តក្នុងការមកធ្វើតេស្ត និងអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល។ អាជ្ញាធរត្រូវជួយផ្គត់ផ្គង់ចំណីអាហារដល់បងប្អូនដែលត្រូវធ្វើចត្តាឡីស័កអោយបានត្រឹមត្រូវ។ បើបងប្អូនមានការសង្ស័យសូមទៅមន្ទីរពេទ្យជាបន្ទាន់ហើយត្រូវដាក់ខ្លួនឲ្យនៅដាច់ជាមួយនឹងគ្រួសារ១៤ថ្ងៃសិន។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋណាដែលគិតថាខ្លួនបានប៉ះពាល់ ឬពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ សូមមកធ្វើតេស្តនិងធ្វើចត្តាឡីស័កជាបន្ទាន់ដើម្បីចៀសវាងការចម្លងចូលសហគមន៍។

ជាមួយគ្នានោះ ដើម្បីការពារជំងឺកូវីដ-១៩នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញអោយប្រជាពលរដ្ឋយើងត្រូវតាំងខ្លួនជាអ្នកចុះចាញ់និងជាអ្នកខ្លាចកូវីដតែមិនត្រូវភ័យតក់ស្លុតទេ ដោយភ្លេចការបង្ការការពារនោះទេគឺយើងត្រូវការពារជាប់ជានិច្ចជាពិសេសអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

អត្ថបទទាក់ទង