ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរា ជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគង

ដោយ៖ សាន់ វីតា ​​ | ថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២ វប្បធម៌ & ប្រវត្តិសាស្រ្ដ 44
អាជ្ញាធរជាតិអប្សរា ជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគង អាជ្ញាធរជាតិអប្សរា ជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគង

អាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការG.A.C.Pប្រទេសអាល្លឺម៉ង់

ធ្វើការជួសជុលក្បាច់ចម្លាក់កំបោរបាយអរ និងថ្មភក់តាមជញ្ជាំងតួប៉មឥដ្ឋទី៨ របស់ប្រាសាទបាគងដែលកំពុងទទួលរងការខូចខាត។

ក្រុមអ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយអង្គការ(G.A.C.P) កំពុងដំណើរការជួសជុលក្បាច់ចម្លាក់នានានៅតួប៉មឥដ្ឋទី៨របស់ប្រាសាទបាគង ដែលកំពុងទទួលរងនូវការខូចខាត ប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ដោយថ្មភក់និងកំបោរបាយអរមានការពុកផុយ របេះធ្លាក់បន្តិចម្ដងៗ។

ការជួសជុលដែលចាប់ដំណើរការពីដើមឆ្នាំ២០២២មកនេះ បានផ្តោតសំខាន់ទៅលើការងារពង្រឹងក្បាច់ចម្លាក់មួយចំនួន ដែលនៅសេសសល់តាមជញ្ជាំងប្រាសាទ កុំឱ្យខូចខាតបន្តទៀត។ ដោយប្រើប្រភេទកាវពិសេសម្យ៉ាងឈ្មោះEthyl silicate បញ្ជ្រាបចូលក្នុងសាច់ថ្មដែលពុកផុយ និងបិទភ្ជិតតាមស្នាមប្រេះនានា ដើម្បីឱ្យចម្លាក់មានភាពរឹងមាំឡើងវិញ។

គម្រោងនេះត្រូវប្រើពេលយ៉ាងតិចក៏២ឆ្នាំដែរ ដោយគ្រោងនឹងបញ្ចប់នាដំណាច់ឆ្នាំ២០២៣ខាងមុខ៕

អត្ថបទទាក់ទង