ខ្មែរប៉ុស្ដិ៍ Close

លោកស្រី Rhona Smith ត្រូវបានថ្នាក់ដឹកនាំក្រសួងផែនការ ទទួលជួបពិភាក្សាការងារទាក់នឹងប្រធានបទ «ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងបញ្ហាសិទ្ធិមនុស្សផ្សេងៗ»

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 36

រសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ថ្នាក់ដឹកនាំក្រសួងផែនការ ដឹកនាំដោយ លោកបណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ តំណាងលោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានទទួលជួបលោកស្រី Rhona Smith អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ព្រមទាំងសហការីរបស់លោកស្រី។

បេសកកម្មរបស់លោកស្រី Rhona Smith មកក្រសួងផែនការនេះ ផ្តោតសំខាន់លើប្រធានបទ “ការអភិវឌ្ឍប្រកបដោយចីរភាព (SDGs) និងបញ្ហាសិទ្ធិមនុស្សផ្សេងៗ” ក្នុងគោលបំណងដើម្បីប្រមូលព័ត៌មាន និងចងក្រងរបាយការណ៍ដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។

ក្នុងជំនួបនោះដែរ ក៏មានការចូលរួមពីសំណាក់ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកផែនការ លោកស្រី ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ព្រមទាំងលោក លោកស្រី មន្ត្រីរាជការដែលទទួលបន្ទុកការងារពាក់ព័ន្ធចូលរួមផងដែរ៕

អត្ថបទទាក់ទង