ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីបរិស្ថាន សំណូមពរបន្តរួមគ្នាការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ព័ត៌មានទូទៅ 74
រដ្ឋមន្ត្រីបរិស្ថាន សំណូមពរបន្តរួមគ្នាការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា រដ្ឋមន្ត្រីបរិស្ថាន សំណូមពរបន្តរួមគ្នាការការពារនិងអភិរក្សដែនជម្រក សត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការ ពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា

«សូមបងប្អូនជាមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស សហគមន៍តំបន់ ការពារធម្មជាតិ និងអាជ្ញាធរពាក់ព័ន្ធបន្តរួមសហការគ្នាឱ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារនិងអភិរក្សដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក៏ដូចជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សចម្រុះរបស់កម្ពុជា»។

នេះគឺជាការថ្លែងរបស់លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងឱកាសដែលលោកចុះពិនិត្យការងារគ្រប់គ្រងធនធានធម្មជាតិ និងជីវៈចម្រុះនៅក្នុងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យក្នុងនោះរួមមានដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព និងដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន។

ការចុះពិនិត្យលើការងារគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះរបស់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញក្រសួងបរិស្ថាន ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្តឧត្តរមានជ័យដឹកនាំដោយលោក ប៉ែន កុសល អភិបាលខេត្តឧត្តរ មានជ័យ ព្រមទាំងមន្ត្រីនៃមន្ទីរបរិស្ថាន មន្ត្រីឧទ្យានុរក្ស និងសហគមន៍តំបន់ការពារធម្មជាតិផងដែរ។

រដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ការអភិរក្សធនធានធម្មជាតិបានគង់វង្សត្រូវផ្សារភ្ជាប់នឹងការបង្កើតសេដ្ឋកិច្ច នៅមូលដ្ឋានតាមរយៈការលើក ស្ទួយជីវភាពសហគមន៍ដោយការជំរុញលើការចិញ្ចឹមសត្វ ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងកត្តារួមផ្សំផ្សេងៗ។

នៅក្នុងឱកាសនោះ ទាំងរដ្ឋមន្ត្រី ទាំងអភិបាលខេត្ត និងគណៈប្រតិភូក៏បានចូលរួមដាំដើមឈើជាអនុស្សាវរីយ៍នៅសួនឈើប្រណីតក្នុង ដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័នផងដែរ។

សូមបញ្ជាក់ថា ខេត្តឧត្តរមានជ័យមានតំបន់ការពារធម្មជាតិចំនួ០៣ មានផ្ទៃដីសរុប ១៩១.៤០៣ ហិកតា ក្នុងនោះរួមមាន៖ ដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័នមានផ្ទៃដីទំហំ ៣០.២៥៤ ហិកតា តំបន់ការពារទេសភាពបន្ទាយឆ្មារមានផ្ទៃដីទំហំ ៣៨.៥០៦ ហិកតា និងដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ១២២.៦៤៣ ហិកតា ព្រមទាំងរបៀងអភិរក្សជីវចម្រុះឧត្តរមានផ្ទៃដីទំហំ ៣៧.៦៩៦ ហិកតា៕ Fresh News

លោក សាយ សំអាល់

លោក សាយ សំអាល់

លោក សាយ សំអាល់ ដាំដើមឈើ

លោក សាយ សំអាល់ ដាំដើមឈើ

លោក សាយ សំអាល់ ដាំដើមឈើ

លោក សាយ សំអាល់ និងព្រះសង្ឃ

លោក សាយ សំអាល់

លោក សាយ សំអាល់

លោក សាយ សំអាល់

លោក សាយ សំអាល់ និងព្រះសង្ឃ

អត្ថបទទាក់ទង