ខ្មែរប៉ុស្ដិ៍ Close

មន្រ្តីរាជការវ័យក្មេងក្រសួងបរិស្ថានចូលរួមក្នុងវេទិកាយុវជនឆ្នើមជីវៈចម្រុះអាស៊ាន នៅប្រទេសហ្វីលីពីន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី៥ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 4
មន្រ្តីរាជការវ័យក្មេងក្រសួងបរិស្ថានចូលរួមក្នុងវេទិកាយុវជនឆ្នើមជីវៈចម្រុះអាស៊ាន នៅប្រទេសហ្វីលីពីន មន្រ្តីរាជការវ័យក្មេងក្រសួងបរិស្ថានចូលរួមក្នុងវេទិកាយុវជនឆ្នើមជីវៈចម្រុះអាស៊ាន នៅប្រទេសហ្វីលីពីន

ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ មន្រ្តីរាជការវ័យក្មេងក្រសួងបរិស្ថាន បានចូលរួមក្នុងវេទិកាយុវជនឆ្នើមជីវៈ ចម្រុះអាស៊ានលើកទី២ ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

វេទិការនេះមានការចូលរួមដោយយុវជនឆ្នើមមកពីបណ្តាប្រទេសសមាជិកអាស៊ាន និងរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការអភិរក្សជីវៈចម្រុះ និងផ្តល់ការគាំទ្រដល់យុវជនក្នុងការបង្កើត ការអភិវឌ្ឍគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិរក្សជីវៈចម្រុះ។

វេទិកានេះ បានទទួលស្គាល់រាល់សកម្មភាពយុវជនកន្លងមកតាមរយៈ កិច្ចពិភាក្សា និងផ្សព្វផ្សាយដល់យុវជនបានយល់ដឹង និងចូលរួមក្នុង ការអភិរក្សជីវៈចម្រុះក្នុងសហគមន៍ ថ្នាក់ជាតិ និងក្នុងតំបន់ប្រទេស ជាសមាជិកអាស៊ាន។

នៅក្នុងព្រឹត្តិការណ៍ការចូលរួមចែករំលែកព័ត៌មានពីយុវជនឆ្នើមដែលមានបទពិសោធន៍កន្លងមក គឺជាសារលើកទឹកចិត្តដល់យុវជនផ្សេងទៀត ឱ្យចូលរួមថែររក្សាបរិស្ថាន ការពារ និងអភិរក្សជីវៈចម្រុះ ដើម្បីក្លាយជាយុវជនឆ្នើមជីវៈចម្រុះនាថ្ងៃអនាគត៕

អត្ថបទទាក់ទង