ខ្មែរប៉ុស្ដិ៍ Close

ពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 84
ពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក

សៀមរាប៖ នៅព្រឹកថ្ងៃពុធ ទី៣០ ខែឧសភា ឆ្នាំ២០១៨នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានប្រារព្ធពិធីសម្ពោធកាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិពូកថ្មី ឃុំពួក ស្រុកពួក ក្រោមអធិបតីភាពលោក ឃឹម ប៊ុនសុង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និង ជាអភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំង លោក លោកស្រី អនុប្រធានកិត្តិយស អនុប្រធាន សមាជិក សមាជិកា គណៈកម្មាធិការសាខាព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន តាជី យាយជី ប្រជាពលរដ្ឋ និង អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងសិស្សានុសិស្ស សរុបជាង ៤៥០នាក់ ដែលបានចូលរួម។

ក្នុងនោះផងដែរ សប្បុរសជនដែលអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអនុសាខាកាកបាទក្រហមកម្ពុជាស្រុកពួកនេះ បានចូលរួមថវិកា សរុបប្រមាណ ៥២៤៨ដុល្លារ និងប្រាក់ខ្មែរ ៤លាន ៨១០ពាន់រៀល ប្រគល់ជូនអនុសាខាស្រុកពួក ដើម្បីចាត់ចែង និងទ្រទ្រង់សកម្មភាពមនុស្សធម៌ក្នុងភូមិសាស្ត្ររបស់ខ្លួន។

ចំពោះ សមាជិក សជិកា នៃអង្គពិធីតាជី យាយជី ២០នាក់ ម្នាក់ៗទទួលបាន សំពត់ស១ដុំ និងថវិកា ២ម៉ឺនរៀល ប្រជាពរដ្ឋ៣០០នាក់ និងអ្នកស្ម័គ្រចិត្ត ៥០នាក់ ម្នាក់ៗទទួលបាន សារុង១ថវិកា១ម៉ឺនរៀល យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា និងសិស្សានុសិស្សា ១០០នាក់ ម្នាក់ៗទទួលបាន សៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា ១ម៉ឺនរៀលផងដែរ ៕

អត្ថបទទាក់ទង