ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើសុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋបាលភិបាល នៅដើមខែវិច្ឆិកាខាងមុខ
ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសំណើរ សុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋបាលភិបាលថា នៅថ្ងៃទី០៤ ខែវិចិ្ឆកា ឆ្នាំ២០១៩ខាងមុខ ក្រុមការងាររបស់រាជរដ្ឋាភិបាល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់បន្ថែមទៀតលើសំណើសុំវិសោធនកម្មច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋបាលភិបាលរបស់អង្គការសង្គមស៊ីវិល៕
សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃខាងក្រោម៖