ខ្មែរប៉ុស្ដិ៍ Close

អគ្គនាយកដ្ឋានកាំកុងត្រូលចេញខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយស្តីពីបញ្ហាស្រានិងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី២៦ ខែតុលា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 16
អគ្គនាយកដ្ឋានកាំកុងត្រូលចេញខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយស្តីពីបញ្ហាស្រានិងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព អគ្គនាយកដ្ឋានកាំកុងត្រូលចេញខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយស្តីពីបញ្ហាស្រានិងផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព

ដោយពិនិត្យឃើញក្នុងរយៈពេលកន្លងមក​ មានករណីពុលស្រាបានកើតឡើងជាញឹកញាប់​ ដែលបណ្តាលឱ្យបងប្អូនប្រជាពលរដ្ឋជាច្រើនជួបគ្រោះថ្នាក់ពីការពុលស្រារហូតដល់បាត់បង់ជីវិត ។

ដើម្បីចៀសវាងនូវគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ អគ្គនាយកដ្ឋានកាំកុងត្រូលបានរៀបចំខិត្តប័ណ្ណអប់រំ-ផ្សព្វផ្សាយដល់ អ្នកផលិត អ្នកចែកចាយ និងបងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ឱ្យយល់​ដឹងពីអំពីមូលហេតុនៃការពុល-ផលប៉ះពាល់របស់ស្រា​ និងវិធានការមួយចំនួន​ ដើម្បីបង្ការចំពោះគ្រោះថ្នាក់​ ដែលបណ្តាលមកពីការពុលស្រា។

សូមបងប្អូនប្រជាពលរដ្ឋ​ ផលិតករ​ និងអា​ជីវករស្វែង​យល់ និងអនុវត្តតាមខ្លឹមសារខិត្តប័ណ្ណដើម្បីសុខភាពយើងទាំងអស់គ្នា​៕

 

អត្ថបទទាក់ទង