អបអរសាទរ! កីឡាសាលី អ៊ូមើត ទទួលបានមេដាយប្រាក់ ក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក នៅសហរដ្ឋអាមេរិក

កីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Ski Modified នៅក្នុងការប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកកម្រិតពិភពលោក នៅប្រទេសសហរដ្ឋអាមេរិក ដែលក្នុងនោះកម្ពុជាក៏បានបញ្ជូនកីឡាករ-កីឡាការិនី ១៣រូបទៅចូលរួមផងដែរ។ សូមបញ្ជាក់ថា ប្រតិភូកីឡាម៉ូតូទឹកកម្ពុជា នឹងត្រឡប់មកដល់មាតុភូមិវិញ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨។