ខ្មែរប៉ុស្ដិ៍ Close

សម្តេច​តេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដែស ​ជួបពិភាក្សាការងារ​នៅវិមានសន្តិភាព

ដោយ៖ ប្រាជ្ញ ឧត្តម ​​ | ថ្ងៃចន្ទ ទី៤ ខែធ្នូ ឆ្នាំ២០១៧ ព័ត៌មានទូទៅ 75
សម្តេច​តេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដែស ​ជួបពិភាក្សាការងារ​នៅវិមានសន្តិភាព សម្តេច​តេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីបង់ក្លាដេស ​ជួបពិភាក្សាការងារ​នៅវិមានសន្តិភាព

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧នេះ សម្តេច​តេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំ​ទាវ​នាយករដ្ឋមន្រ្តីបង់ក្លាដែស បានចាប់ផ្តើមធ្វើជំនួបពិភាក្សាទ្វេភាគីនៅវិមានសន្តិភាព។ ក្រោយពីជំនួបទ្វេភាគីរវាងមេដឹកនាំកំពូលរវាងកម្ពុជា-បង់ក្លាដែស នៅវិមានសន្តិភាព ក៏នឹងមានការចុះហត្ថលេខាលើឯកសារសំខាន់ៗមួយចំនួនផងដែរ។

នៅម៉ោង១១៖០០នាទីព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ដដែលនេះ លោកជំ​ទាវ​នាយករដ្ឋមន្រ្តីបង់ក្លាដែស នឹងចូលបង្គំគាល់ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។

នៅវេលាម៉ោង ០៣៖០០នាទី រសៀល លោកជំ​ទាវ​នាយករដ្ឋមន្រ្តី នឹងជួបសន្ទនាជាមួយក្រុមធុរជនមួយចំនួននៅកម្ពុជាក្នុងសណ្ឋាគារសូហ្វីតែល។ នៅម៉ោង ០៣៖៣០នាទី រសៀល លោកជំ​ទាវ​ចូលជួបសម្តែងការគួរសមជាមួយសម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា។ នៅម៉ោង ០៤៖៣០នាទី រសៀល លោកេជំ​ទាវ​ចូលជួបសម្តែងការគួរសមជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ហើយត្រឡប់ទៅសណ្ឋាគារវិញ។ លុះពេលល្ងាចវេលាម៉ោង ០៦៖៣០នាទី លោកជំ​ទាវ​នាយករដ្ឋមន្រ្តី នឹងចូលរួមពិសារអាហារពេលល្ងាច ដែលរៀបចំដោយសម្តេច​តេជោ​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិភាព។

សូមបញ្ជាក់ថា បន្ទាប់ពីបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃរួច លោកជំ​ទាវ​នាយករដ្ឋមន្រ្តី បង់ក្លាដែស នឹងអញ្ជើញចាកចេញពីកម្ពុជា ត្រឡប់ទៅប្រទេសបង់ក្លាដែសវិញ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ តែម្តង៕

 

អត្ថបទទាក់ទង