ខ្មែរប៉ុស្ដិ៍ Close

    លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៨ត្រូវបានបិទផ្សាយជាផ្លូវការ

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 2097
    លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៨ត្រូវបានបិទផ្សាយជាផ្លូវការលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែសីហាឆ្នាំ២០១៨ត្រូវបានបិទផ្សាយជាផ្លូវការ

    សៀមរាប៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោក ឃឹម ប៊ុនសុង អភិបាលនៃ គណៈលទ្ធផលប្រឡង សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ខេត្តសៀមរាប បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ខេត្តសៀមរាបកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅវិទ្យាល័យ ១០ មករា ១៩៧៩។ នៅខេត្តមានបេក្ខជនប្រឡងជាប់ ចំនួន ៥,៩០២នាក់ ស្រីចំនួន ៣,៣៣៧នាក់ ស្មើនឹង ៧៦,១៣% នៃបេក្ខជនដែលបានប្រឡងចំនួន ៧,៧៥៣នាក់។

    ជាលទ្ធផលខេត្តសៀមរាបទទួបាន និទ្ទេស A ចំនួន ២១រូប, B ចំនួន ៩៥រូប, C ចំនួន ៣៧៤រូប, D ចំនួន ១,៤២០រូប, និងនិទ្ទេស E ចំនួន ៣,៩៩២រូប។

    ជាមួយនឹងលទ្ធផលនេះ លោកអភិបាលខេត្តក៏សូមធ្វើការអបអរសាទរផងដែរចំពោះក្មួយៗខេត្តសៀមរាបដែលទទួលបាននិទ្ទេស A ចំនួន ២១រូប ស្រីចំនួន ២រូប ដែលនឹងត្រូវទទួលបានរង្វាន់ម៉ូតូម្នាក់មួយគ្រឿងពីលោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តសៀមរាប។

    សិស្សដែលទទួលបាននិន្ទេស A ចំនួន ២១នាក់មកពីសាលា វិទ្យាល័យ១០ មករា ១៩៧៩ បានចំនួន ៩នាក់, វិទ្យាល័យ អង្គរ ចំនួន ៤នាក់, វិទ្យាល័យកំពង់ក្ដី ចំនួន ២នាក់, សាលាអន្តរជាតិ ភ្យូឆឺរប្រាយ ចំនួន ២នាក់, វិទ្យាល័យ ហ៊ុនសែន វត្តស្វាយ ចំនួន ១នាក់, វិទ្យាល័យ ដំដែក ចំនួន ១នាក់, វិទ្យាល័យ អេអូអេស ១នាក់ និងសាលាញូវយកអន្តរជាតិ ១នាក់ ៕

    អត្ថបទទាក់ទង