ខ្មែរប៉ុស្ដិ៍ Close

ចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣ ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ព័ត៌មានទូទៅ 27
ចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣ ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយ ចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វ ទី១៣ ត្រូវបានប្រទះឃើញក្នុងកំឡុងពេលធ្វើកំណាយ

នៅថ្ងៃទី៣ ខែ កុម្ភៈ ឆ្នាំ២០២០ ក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹករបស់បារាយមេបុណ្យនៃប្រាសាទបន្ទាយឆ្មារ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណបានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ ។ ដើម្បីការពារសុវត្ថិភាពចម្លាក់តោដែលទើបនឹងរកឃើញនេះ នាយកដ្ឋានបានសហការយ៉ាងជិតស្និទជាមួយនគរបាលបេតិកភណ្ឌប្រចាំការប្រាសាទបន្ទាយឆ្មារ ដោយចាត់កម្លាំងយាមកាមជាប្រចាំ។

សូមបញ្ជាក់ជូនថា បន្ទាប់ពីពិនិត្យឃើញ កំពង់ទឹកនេះទទួលរងនូវការខូចខាតស្ទើតែបាត់រូបរាងអស់ទៅហើយនោះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈបានអនុញ្ញាតគោលការណ៍ឲ្យមន្ត្រីបច្ចេកទេសនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ ចំណុះឲ្យអគ្គនាយកដ្ឋានបេតិកភណ្ឌនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការអភិរក្ស និងជួសជុល ដើម្បីលើកតម្លៃសោភ័ណភាពនៃសំណង់កំពង់ទឹកមួយនេះឲ្យរស់ឡើងវិញ។ ការអភិរក្ស និងជួសជុលកំពង់ទឹកនេះ ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ៕

អត្ថបទទាក់ទង