ខ្មែរប៉ុស្ដិ៍ Close

រឿងមួយដែលជម្រុញឲ្យលោក បេអាត​ រិចន័រ បង្កើតគន្ធបុប្ផា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១០ ខែកញ្ញា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 47
រឿងមួយដែលជម្រុញឲ្យលោក បេអាត​ រិចន័រ បង្កើតគន្ធបុប្ផា រឿងមួយដែលជម្រុញឲ្យលោក បេអាត​ រិចន័រ បង្កើតគន្ធបុប្ផា

តាមគេហទំព័រផ្លូវការមួយ ឲ្យដឹងថា បន្ទាប់​ពី​ទទួល​បាន​បរិញ្ញាបត្រ​វេជ្ជសាស្ត្រ ក្នុង​ឆ្នាំ១៩៧៣ លោក​វេជ្ជបណ្ឌិត បេអាត​ រិចន័រ (Beat Richner) ធ្វើជាអ្នកឯកទេសថែរទាំកុមារ នៅឯមន្ទីរពេទ្យកុមារនៅហ៉្សូរ៉ិច ប្រទេស​ស្វ៊ីស។ បន្ទាប់មក​ លោក រិចន័រ​បាន​ធ្វើការ​អោយ​កាកបាទក្រហមស្វីស និង​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​កម្ពុជាជា​ទី​ដែល​លោក​បាន​ធ្វើការ​នៅ​មន្ទីរពេទ្យ គន្ធបុប្ផាទីក្រុង​ភ្នំពេញចន្លោះ​ឆ្នាំ​១៩៧៤ និង​ឆ្នាំ​១៩៧៥។

នៅ​ពេល​ដែល​ខ្មែរ​ក្រហមបាន​កាន់កាប់​ប្រទេស​កម្ពុជា លោក​ត្រូវ​បាន​បង្ខំ​អោយ​ចាកចេញ​ទៅ​ប្រទេស​ស្វីសវិញ​ដែល​ជា​ទី​ដែល​លោក​បាន​បន្ត​ការងារ​របស់​លោក​នៅ​ទីក្រុងហ៉្សូរ៉ិច។ ក្នុងដំណើរការស្វែងរកអាជីពវេជ្ជសាស្ត្ររបស់គាត់ និង ចំណាប់អារម្មណ៍ខាងតន្ត្រី និង ការកម្សាន្ត វេជ្ជ.រិឆ្នឺរបានអភិវឌ្ឍចរិកលក្ខណៈនៃ “Beatocello” ត្លុកកំប្លែងសិល្បៈ ដែលលេងសេឡ្លូ។ ស្របគ្នាជាមួយមុខនាទីនេះ លោករិឆ្នឺរក៏បានបោះពុម្ពសៀវភៅកុមារជាច្រើនដែលផ្អែកលើ “Beatocello” ។

នៅ ខែធ្នូ ១៩៩១ លោក​វេជ្ជបណ្ឌិត​បាន​ត្រឡប់​មក​កម្ពុជា​និង​បាន​ឃើញ​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។​ ដោយ​សារ​ហេតុផល​ចង់​ឃើញ​មន្ទីរពេទ្យ​នេះ​ដំណើរការ​ឡើង​វិញ​លោក​ក៏​បើក​និង​សាងសង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ឡើងវិញ​នៅ​ពេល​នោះ។

ការបង្កើតមូលនិធិ គន្ធបុប្ផា នៅខែមីនា ១៩៩២ ហើយ មន្ទីពេទ្យគន្ធបុប្ផា ត្រូវបានបើកទ្វារ ឡើងវិញនៅខែវិច្ឆិកា ១៩៩២។

មន្ទីរពេទ្យ​មាន​សាខា​ចំនួន​៤ នៅ​រាជធានី​ភ្នំពេញ ដែលបានបង្កើតឡើងដោយ លោកវេជ្ជបណ្ឌិត បេអាត​ រិចន័រ។ ក្នុង​នោះ​រួមមាន៖

គន្ធបុប្ផា​ទី​១ កសាង​នៅ​ឆ្នាំ​១៩៩២

គន្ធបុប្ផា​ទី​២ កសាង​នៅ​ឆ្នាំ​១៩៩៦

គន្ធបុប្ផា​ទី​៣ កសាង​នៅ​ឆ្នាំ​២០០៥

គន្ធបុប្ផា​ទី​៤ កសាង​នៅ​ឆ្នាំ​២០០៧

ចំណែក​នៅ​ខេត្ត​សៀមរាប លោកវេជ្ជបណ្ឌិត បេអាត រីច្ឆន័រ បាន​កសាង​មន្ទីរពេទ្យ ជយវរ្ម័ន ទី៧ ក្នុង​ឆ្នាំ​១៩៩៩៕

អត្ថបទទាក់ទង