ខ្មែរប៉ុស្ដិ៍ Close

កម្ពុជា ចាំបាច់ត្រូវនាំចូលអំបិលប្រមាណ៣ម៉ឺនតោន មកផ្គត់ផ្គង់ទីផ្សារ ព្រោះតែបញ្ហាអាកាសធាតុ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី២៤ ខែកក្កដា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 34
កម្ពុជា ចាំបាច់ត្រូវនាំចូលអំបិលប្រមាណ៣ម៉ឺនតោន មកផ្គត់ផ្គង់ទីផ្សារ ព្រោះតែបញ្ហាអាកាសធាតុ កម្ពុជា ចាំបាច់ត្រូវនាំចូលអំបិលប្រមាណ៣ម៉ឺនតោន មកផ្គត់ផ្គង់ទីផ្សារ ព្រោះតែបញ្ហាអាកាសធាតុ

កម្ពុជានឹងនាំចូលអំបិលមកពីប្រទេសចិន ប្រមាណ៣ម៉ឺនតោន ដើម្បីមកផ្គត់ផ្គង់លើទីផ្សារ ដែលការនាំចូលនេះគ្រោងនឹងធ្វើឡើង នៅដើមខែតុលា ឆ្នាំ២០១៨ខាងមុខ។

ការសម្រេចនាំចូលអំបិលពីចិននេះ បណ្ដាលមកពីកម្ពុជាកំពុងប្រឈមការខ្វះខាតអំបិលផ្គត់ផ្គង់តម្រូវការ ដោយសារការផលិតអំបិល មិនទទួលបានផលព្រោះតែបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើនពេក។

Image result for អំបិល កម្ពុជា

អ្នកផលិតអំពិលបានបញ្ជាក់ថា ការប្រឈមនឹងការអត់អំបិលប្រើប្រាស់ក្នុងឆ្នាំនេះ បណ្ដាលមកពីសមាគមផលិតអំបិល មិនអាចផលិតបាន ដោយសារតែឆ្នាំនេះ អាកាសធាតុប្រែប្រួលពោលគឺមេឃភ្លៀងធ្លាក់រហូតដែលធ្វើឲ្យ ការផលិតអំបិលមិនបាន។

លោក ប៊ុន បារាំង សហប្រធានសមាគមផលិតអំបិលប្រចាំខេត្តកំពត បានថ្លែងប្រាប់ឲ្យដឹងថា «ខែតុលា ឆ្នាំ២០១៨នេះ កម្ពុជានឹងនាំអំបិល ពីប្រទេសចិនប្រមាណ៣ម៉ឺនតោន ដើម្បីផ្គត់ផ្គង់ក្នុងប្រទេស ប៉ុន្ដែប្រសិនបើកម្ពុជានៅតែខ្វះខាត និងផលិតអំបិលមិនទាន់បាននោះទេ យើងក៏គ្រោងនឹងបន្ដយកបន្ថែមទៀត»។

លោកបានបន្ដទៀតថា ចំពោះបរិមាណដែលនឹងគ្រោងនាំចូល ប្រមាណ៣ម៉ឺនតោននេះ នឹងអាចផ្គត់ផ្គង់គ្រប់គ្រាន់ រហូតដល់ពេលផលិតអំបិល នៅចុងឆ្នាំនេះពោលគឺខែធ្នូ ប៉ុន្ដែប្រសិនបើមិនគ្រប់នឹងបន្ដនាំចូលពីបណ្ដាប្រទេសផ្សេងៗទៀត។ បច្ចុប្បន្ននេះ សមាគមបានកំពុងពិភាក្សា និងស្វះស្វែងរក២-៣ប្រទេសទៀតដែរ ពោលឲ្យតែប្រទេសណាមានតម្លៃធូរ សមាគមនឹងនាំយកមកផ្គត់ផ្គងនៅកម្ពុជា។

លោកបន្ដទៀតថា បច្ចុប្បន្ននេះអំបិលក្នុងស្ដុក មានប្រមាណ២ម៉ឺនតោន ដែលបរិមាណនេះអាចផ្គត់ផ្គង់រហូតដល់ ខែតុលា។ រហូតមកដល់ពេលនេះសមាគមមិនទាន់បាន ដាក់ការស្នើទៅសុំគោលការណ៍ពីរាជរដ្ឋាភិបាល ក្នុងការនាំចូលអំបិលនៅឡើយទេ ព្រោះដោយសារតែ ឥឡូវនេះស្ថិតក្នុងពេលកំពុងរៀបចំការបោះឆ្នោត តែបន្ទាប់ពីបោះឆ្នោតរួចសមាគមនឹងដាក់ស្នើទៅរាជរដ្ឋាភិបាល។

 

សូមរំលឹកថា ជារៀងរាល់ឆ្នាំការផលិត និងប្រមូលផលអំបិល ក្នុងខេត្តកែប និងកំពត ធ្វើឡើងចាប់ពីខែកញ្ញា រហូតដល់ខែមេសា។ សម្រាប់ទិន្នផលអំបិលថាតើទទួលបានខ្ពស់ ឬទាប វាអាស្រ័យទាំងស្រុងទៅលើអាកាសធាតុ ប្រសិនបើមានភ្លៀងធ្លាក់ច្រើន នោះអំបិលនឹងមិនទទួលបានទិន្នផលខ្ពស់ឡើយ។

Image result for អំបិល កម្ពុជា

សូមបញ្ជាក់ថា នេះជាលើកទី២ហើយ ដែលកម្ពុជាប្រឈមនឹងការខ្វះខាតអំបិល ពោលកាលពីឆ្នាំ២០០៨ កម្ពុជាធ្លាប់ជួបបញ្ហានេះម្ដងដែរ។ ដោយឡែកក្នុងឆ្នាំ២០១៦ កម្ពុជាផលិតអំបិលបានប្រមាណ១៤ម៉ឺនតោន ដែលបរិមាណនេះលើសតម្រូវការប្រើប្រាស់។ ជាទូទៅបរិមាណដែលផ្គត់ផ្គង់គ្រប់គ្រាន់តែ១០ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៧-២០១៨វិញ ទិន្នផលអំបិលធ្លាក់ចុះ ដោយសារតែកត្តាអាកាសធាតុ និងត្រូវតែនាំចូលអំបិលពីបណ្ដាប្រទេសផ្សេងៗ ៕

អត្ថបទទាក់ទង