ខ្មែរប៉ុស្ដិ៍ Close

អគ្គិសនីកម្ពុជា ជូនដំណឹងពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួនក្នុងក្រុងភ្នំពេញនាព្រឹកថ្ងៃទី ៦ ខែកញ្ញានេះ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៦ ខែកញ្ញា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 5
អគ្គិសនីកម្ពុជា ជូនដំណឹងពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួនក្នុងក្រុងភ្នំពេញនាព្រឹកថ្ងៃទី ៦ ខែកញ្ញានេះ អគ្គិសនីកម្ពុជា ជូនដំណឹងពីមូលហេតុនៃការដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួនក្នុងក្រុងភ្នំពេញនាព្រឹកថ្ងៃទី ៦ ខែកញ្ញានេះ

នៅព្រឹកថ្ងៃព្រហស្បត្តិ៍ទី ៦ ខែកញ្ញានេះ អគ្គិសនីកម្ពុជា បានជូនដំណឹងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនអំពីការដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួននៅក្នុងទីក្រុងភ្នំពេញ។ តំបន់ដែលទទួលរងនូវការដាច់ចរន្តអគ្គិសនីនេះរួមមាន៖

  • ១. វិថីព្រះសីសុវត្ថិ សង្កាត់វត្តភ្នំ
  • ២. មហាវិថីព្រះនរោត្តម ផ្សារថ្មី៣
  • ៣. ផ្លូវលេខ២៤០ សង្កាត់ចតុមុខ
  • ៤. សង្កាត់បឹងរាំង ខណ្ឌដូនពេញ
  • ៥. សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ខណៈពេលនេះ ក្រុមការងារបច្ចេកទេសរបស់អគ្គិសនីកម្ពុជា កំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តប្រើប្រាស់ឡើងវិញ៕

អត្ថបទទាក់ទង