ខ្មែរប៉ុស្ដិ៍ Close

អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ដោះលែងអ្នកទោស តែអតីតគណបក្សសង្គ្រោះជាតិមិនរស់ឡើងវិញទេ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 48
អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ដោះលែងអ្នកទោស តែអតីតគណបក្សសង្គ្រោះជាតិមិនរស់ឡើងវិញទេ អ្នកនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ដោះលែងអ្នកទោស តែអតីតគណបក្សសង្គ្រោះជាតិមិនរស់ឡើងវិញទេ

ដោយ​សារ​មាន​អ្នក​នយោបាយ​រត់ចោលស្រុក​ចំនួន​បាន​បំភ័ន្ត​សាធារណៈមតិ​អំពី​ការ​ដោះលែង​អ្នកទោស​ជាអ្នកនយោបាយ​នៅ​កម្ពុជានោះ ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បានលើកឡើង ៥​ចំណុច ​​បញ្ជាក់​ថា អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​រំលាយ​ហើយ​នោះ មិនអាច​រស់​ឡើងវិញ​ទេ​ ដែល ៥ ចំណុចនោះ​រួមមាន​៖

 

១- អតីត​បក្ស​សង្គ្រោះ​ជាតិ បាន​ស្លាប់​បាត់ទៅហើយ តាម​សាលដីកា​ស្ថាពរ​របស់​តុលាការ​កំពូល មិនអាច​រស់​មកវិញ ជាដាច់ខាត​។​

២-​មន្ត្រី ១១៨ រូប នៃ​អតីត​គណបក្សប្រឆាំង មិន​អាចមក​ធ្វើ​សកម្មភាព​នយោបាយ​បាន ក្នុង​រយៈពេល​តិចជាង ៥ ឆ្នាំ​ឡើយ​។ បើ​គ្មាន​ពិរុទ្ធភាព​ថ្មី​ទៀត​ទេ លុះត្រាតែ​ដល់​ឆ្នាំ ២០២៣ តទៅ ទើប​អាចធ្វើ​សកម្មភាព​នយោបាយ​ដូចដើម​វិញ​បាន​។​

៣- អ្នក​ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ និង​លទ្ធិប្រជាធិបតេយ្យ នឹង​នៅតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​ដដែល​។​

៤- តួនាទី និង​តំណែង​របស់​ក្រុមប្រឹក្សាឃុំ សង្កាត់ ៥០០៧ នាក់​នោះ ត្រូវបាន​បែងចែក តាម​គោលការណ៍​ច្បាប់​អស់ហើយ មិនអាច​រស់​ឡើងវិញ​ជាដាច់ខាត​។​

៥- ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា កាលពី​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨ និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដែលមាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង ៨៣ ភាគរយ​នោះ មិនអាច​ត្រឡប់ក្រោយ​វិញ​ជាដាច់ខាត ទោះ​ក្នុងករណី​ណាក៏ដោយ​។​

 

​គួរបញ្ជាក់ផងដែរថា ទណ្ឌិត ​សមរង្ស៊ី ដែល​កំពុង​មានទោស​ជាប់​ខ្លួន ដែលកំពុង​រត់គេចខ្លួន​នៅបរទេស​ បានបំភ័ន្ត​សារធារណៈមតិ​អំពី​​ការដោះលែង​អ្នកទោស​នៅ​កម្ពុជា​ដោយសារ​ពួក​គេ​ដឹងកំហុសសូមទោស​កែខ្លួន​​ ​ថាជាសម្ពាធអន្តរជាតិ​ទៅវិញ ហើយ​បំភ័ន្ត​ទៀ​ត​​ថា លក្ខខណ្ឌ​បន្ទាប់​គឺ​យល់ព្រមឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ ដែល​ការលើកឡើង​របស់​ទ​ណ្ឌិ​ត សម រង្ស៊ី ខាងលើនេះ​ត្រូវបាន​លោក​ សុខ​ ឥសាន ចាត់ទុកថា វា​គ្រាន់តែ​ជាការ​ស្រមើស្រមៃ ដេក​យល់សប្តិ៍ ដែល​មិនអាច​ក្លាយជា​ការពិត​ឡើយ និង​ជាដាច់ខាត​៕

អត្ថបទទាក់ទង