ខ្មែរប៉ុស្ដិ៍ Close

ទីបំផុត!!!អង្គការសហប្រជាជាតិ (UN) សម្រេចជ្រើសរើសប្រទេសម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំទិវាសូត្រខ្មែរ

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃអង្គារ ទី២៨ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 148

អង្គការសហប្រជាជាតិ (UN) សម្រេចជ្រើសរើសប្រទេសម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំទិវាសូត្ររបស់ អ.ស.ប ដើម្បីលើកកម្ពស់ផលិតផលសូត្ររបស់កម្ពុជា

គម្រោងស្រាវជ្រាវសូត្រកម្ពុជា ដែលរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលការចាប់អារម្មណ៍ខ្ពស់ពីតំណាងអង្គការសហប្រជាជាតិ(អ.ស.ប) ដែលធ្វើការពាក់ព័ន្ធនឹងវិស័យនេះ។ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រកម្ពុជា បានឱ្យដឹងតាមប្រព័ន្ធតេឡេក្រាមនារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ថា អង្គការសហប្រជាជាតិ (UN) បានជ្រើសរើសប្រទេសម្ពុជាធ្វើជាម្ចាស់ផ្ទះ រៀបចំទិវាសូត្ររបស់អ.ស.ប ដើម្បីលើកកម្ពស់ផលិតផលសូត្ររបស់កម្ពុជា និងដើម្បីធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់កម្ពុជា (SDGs)។

លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា ប្រធានបទនៃទិវាផលិតផលសូត្រនេះ ស្តីពីគំនិតច្នៃបង្កើតថ្មីសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព SDGs សម្រាប់ជាមោទនភាពចំពោះវប្បធម៌ ប្រពៃណី កេរ្តិ៍ដំណែល និងសេដ្ឋកិច្ចក្នុងស្រុករបស់កម្ពុជា។ លោក បានបន្ថែមថា អង្គការសហប្រជាជាតិបានជ្រើសរើសយកសូត្រខ្មែរ ធ្វើជានិមិត្តរូបនៃការគំនិតឆ្នៃបង្កើតថ្មី សម្រាប់ធ្វើឱ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពSDG របស់អ.ស.ប ដែលនឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៨ខាងមុខនេះ។

លោកបណ្ឌិត ម៉ី កល្យាណ បានបញ្ជាក់ថា នេះគឺជាព័ត៌មានដ៏គួរឱ្យរីករាយនិងពិតជាមានមោទនភាពណាស់ដែលអ.ស.ប ជ្រើសរើសប្រទេសកម្ពុជា ក្នុងការរៀបចំព្រឹត្តិការទិវាផលិតផលសូត្រនេះនៅក្នុងប្រទេសកម្ពុជា។ ប្រទេសកម្ពុជាបាននាំចូលសូត្រពីប្រទេសជិតខាង និងប្រទេសចិនមួយឆ្នាំ៣០០តោនសម្រាប់បំពេញតម្រូវការក្នុងស្រុក និងចំណាយប្រាក់៣០លានដុល្លារអាមេរិក ខណៈកម្ពុជា អាចផលិតសូត្រខ្លួនឯងបានចំនួន១០ភាគរយ នៃបរិមាណនាំចូលសរុបប៉ុណ្ណោះ៕

អត្ថបទទាក់ទង