
ជយោ! កម្ពុជាឈ្នះមេដាយកម្រិតពិភពលោកមួយគ្រឿងទៀតហើយ
ក្រុមសម្ដែងជាក្រុមរបស់កម្ពុជា យកបានមេដាយសំរឹទ្ធមួយគ្រឿងទៀតហើយ ក្នុងការប្រកួតតេក្វាន់ដូ ITF កម្រិតពិភពលោក ក្នុងប្រទេសបេឡារូស។ ការប្រកួតសម្ដែងជាក្រុមនេះ គឺជាវិញ្ញាសាចុងក្រោយរបស់កម្ពុជា ហើយយុវជនរបស់កម្ពុជាពិតជាធ្វើបានល្អមែន ដោយទទួលបានចំណាត់ថ្នាក់លេខ៣ក្នុងចំណោមប្រទេសចូលរួមវិញ្ញាសានេះ១៣ប្រទេស។