សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain ទទួលមរណភាព ក្នុងវ័យ៨១ឆ្នាំ

ដោយ៖ រៀម វណ្ណា​​ | ថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨​ | ព័ត៌មានទូទៅ | 0 |
សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain ទទួលមរណភាព ក្នុងវ័យ៨១ឆ្នាំ សមាជិកព្រឹទ្ធសភាអាមេរិក លោក John McCain ទទួលមរណភាព ក្នុងវ័យ៨១ឆ្នាំ

សមាជិកព្រឹទ្ធសភា និងជាអតីតបេក្ខជនប្រធានាធិបតីអាមេរិក លោក John McCain បានទទួលមរណភាពក្នុងវ័យ៨១ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨។

លោក McCain បានទទួលមរណភាពនៅថ្ងៃអាទិត្យនេះ (ត្រូវនឹងថ្ងៃសៅរ៍ម៉ោងនៅសហរដ្ឋអាមេរិក)។ លោក McCain ត្រូវបានគ្រូពេទ្យធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺដុះដុំសាច់ក្នុងខួរក្បាលកាលពីឆ្នាំ២០១៧។ ចំណែកឯគ្រួសាររបស់លោកវិញ ក៏បានឱ្យដឹងផងដែរថា សមាជិកព្រឹទ្ធសភារូបនេះ ដែលបានចាកចេញពីទីក្រុងវ៉ាស៊ីនតោន កាលពីខែធ្នូកន្លងទៅ បានសម្រេចបញ្ឈប់ការព្យាបាល កាលពីថ្ងៃសុក្រ៕

បញ្ចេញមតិ
ពាក្យគន្លឹះទាក់ទង
អត្ថបទទាក់ទង