ញាក់សាច់…!!! តារាស្រីធ្លាប់រងការរិះគន់ រឿងស្លៀកពាក់សិចស៊ីជ្រុលពេលនេះស្រាប់តែ……….
ការស្លៀកពាក់ដើម្បីឲ្យលេចធ្លោទទួលបានការចាប់អារម្មណ៍ពីអ្នកដទែបានក្លាយជារឿងធម្មតាទៅហើយសម្រាប់អ្នកសិល្បៈ ប៉ុន្តែការស្លៀកពាក់លេចលើលេចក្រោមហួសហេតុពេកក៏ទទួលរងការរងការរិះគន់ពីមហាជនផងដែរ។ ខាងក្រោមជាតារាសិល្បៈមួយចំនួនដែលធ្លាប់ទទួលរងការរិះគន់ជុំវិញការស្លៀកពាក់សិចស៊ី។
ដួង ម៉ានិច
ម៉ានិចធ្លាប់ត្រូវគេរិះគន់ ដោយសារស្លៀករ៉ូបពណ៌បៃតងបញ្ចេញដើមទ្រូងស្ទើរទាំងស្រុង ពេលចូលរួមខួបកំណើត របស់មិត្តសិល្បៈម្នាក់។ ឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះ កញ្ញា ម៉ានិច បានសុំទោសសាធារណៈក្នុងកម្មវិធីទូរទស្សន៍មួយ ។ ម៉ានិច សង្ឃឹមទស្សនិកជន មេត្តាកុំរិះគន់អ្នកសិល្បៈក្នុងន័យជាន់ពន្លិច ប៉ុន្តែរិះគន់ក្នុងន័យស្ថាបនា ព្រោះតួអង្គក្នុងរឿង “កូនពស់កេងកង” ចូលសិល្បៈមិនមែនយកភាពសិចស៊ី ទាក់ទាញចង់បានភាពល្បីល្បាញពីវិស័យមួយនេះឡើយ។
សុគន្ធ និសា
តារាចម្រៀងរូបនេះ ត្រូវបានទស្សនិកជនកម្រឃើញស្លៀកពាក់សិចស៊ីណាស់ ប៉ុន្តែម្ចាស់បទ “បើស្រលាញ់ម្ដេចទុកអូនចោល” ធ្លាប់ទទួលរងការអាម៉ាសល្បីពេញ FB ដោយសារខោមានភាពរឹបខ្លាំងពេក។ ទោះជាយ៉ាងណា អ្នកគាំទ្ររបស់តារាស្រគត់ស្រគុំរូបនេះ សុំឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ ឈប់រិះគន់លើរឿងនេះតទៅទៀត។
ឆៃលី ដាឡែន
រ៉ូបពណ៌សមួយឈុតសំដែងនៅសហរដ្ឋអាមេរិក ត្រូវបានទស្សនិកជនរិះគន់យ៉ាងចាស់ដៃលើតារាស្រី ឆៃលី ដាឡែន ដោយសារតែសិចស៊ីពេក។ ពេលនោះ រូបភាពទាំងនោះត្រូវបានចែកចាយពេញបណ្ដាញសង្គម និងត្រូវក្រសួងសម្រេចឲ្យតារារូបនេះ សម្រាកពីសិល្បៈមួយរយៈ។
ដេនី ក្វាន់
ដោយសារតែភាពសិចស៊ី បញ្ចេញសាច់គ្មានញញើត តារាស្រី ដេនី ក្វាន់ ត្រូវក្រសួងឲ្យសម្រាកពីសិល្បៈរយៈពេលមួយឆ្នាំ ។ ពេលនេះ តារាស្រីទើបធ្វើការវះកាត់សម្ផស្សបន្ថែមលើផ្ទៃមុខ បានវិលចូលសិល្បៈវិញហើយ និងទទួលបានការងារសិល្បៈច្រើនផងដែរ។
ស្រីម៉ុច
រ៉ូបបែបប៊ីគីនីយ៉ាងសិចស៊ីរបស់អតីតតារាសម្តែងរូបនេះ បានរងពាក្យរិះគន់យ៉ាងច្រើនពីទស្សនិកជន។ ទោះយ៉ាងណា ក្នុងនោះក៏មានអ្នកសិល្បៈមួយចំនួនបានសំណូមពរ កុំឲ្យមានការរិះគន់ជាន់ពន្លិច ប្រើពាក្យអសុះរោះ ជុំវិញលើការស្លៀកពាក់នេះ ដោយសុំឲ្យមហាជនរិះគន់ក្នុងន័យស្ថាបនា ដើម្បីសិល្បៈ។ តាមពិតទៅនេះមិនមែនជាលើកទី១ទេ ស្រីម៉ុចធ្លាប់ស្លៀកពាក់សិចស៊ីច្រើនលើកហើយ។
អែនជី
អតីតតារាស្រីរូបនេះធ្លាប់រងពាក្យរិះគន់ល្បីពេញ FB ដោយសារតែរ៉ូបពណ៌ក្រហមមានសភាពខ្លីពេករហូតអង្គុយលេចចេញខោក្នុង។ ទោះយ៉ាងណា អែនជី បានច្រានចោលទាំងស្រុង ដោយបញ្ជាក់ថា វាគ្រាន់ជាស្រមោលប៉ុណ្ណោះ។ អ្នកគាំទ្ររបស់ម្ចាស់បទ “ស្រលាញ់បង មិនខ្វល់អតីតកាល” បានអះអាងដូចគ្នាទៅនឹងតារាសំណព្វចិត្តរបស់ខ្លួនដែរ និងសុំឲ្យមហាជន កុំមានការយល់ច្រលំតទៅទៀត៕
ប្រភព៖ Sabay