មិននឹកស្មានថា ដេនី ក្វាន់ ដែលហានសារភាពថាខ្លួនមានផ្ទៃពោះជិត ២ ខែ
ស្របពេលដែលបើកសម្ពោធហាងថ្មី ស្រាប់តែស្រីស្អាត ដេនី ក្វាន់ សារភាពថានាងកំពុងមានផ្ទៃពោះជិត ២ ខែហើយ ដោយនាងមិនខ្លាចនៅក្នុងការប្រកាស ឱ្យគ្រប់គ្នាបានដឹងពីរឿងនេះទេ បើទោះបីជានាងមិនទាន់បានចូលរោងការទៅតាមប្រពៃណីក្តី ។
កាលពីប៉ុន្មានម៉ោងមុន ដេនី ក្វាន់ បានឡាយវីដេអូ អំពីការបើកហាងថ្មីរបស់នាង ឆ្លៀតពេលនោះផងដែរ នាងបានសារភាពទៅកាន់អ្នកគាំទ្ររបស់ខ្លួនគ្រប់ៗគ្នាឱ្យបានដឹងថា នាងខ្លួនកំពុងមានផ្ទៃពោះ ជិត ២ ខែហើយ ។
បន្ទាប់ពីបានឮ ដេនី ក្វាន់ និយាយសារភាពការពិតបែបនេះ បានធ្វើឱ្យអ្នកគាំទ្ររបស់ ដេនី ក្វាន់ បានលាន់មាត់សរសើរនាងគ្រប់គ្នាដែលមានភាពក្លាហានបង្ហាញការពិតបែបនេះ មិនតែប៉ុណ្ណោះម្នាក់ៗថែមទាំងបានសម្តែងនិងចូលរួមអបអរសាទរនាងគ្រប់ៗគ្នា ។
ដេនី ក្វាន់ ថែមទាំងនិយាយទៀតថា មិនថាកូនក្នុងផ្ទៃរបស់នាង ជាកូនស្រីឬកូនប្រុសនោះទេ នាងសប្បាយចិត្តនិងទទួលយកទាំងអស់ ពីព្រោះកំណើតកូននេះ ធ្វើឱ្យនាងមានលាភសំណាងល្អ ៕