ខ្មែរប៉ុស្ដិ៍ Close

សមាគម CATA ប្រកាសគាំទ្រគំនិតបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកសារ 16

ភ្នំពេញ៖ សមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក្រោមការដឹកនាំដោយលោកស្រី ឆាយ ស៊ីវលីន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍គាំទ្រយ៉ាងពេញទំហឹង ចំពោះគំនិតផ្ដួចផ្ដើមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការបង្កើតឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់។

ក្នុងសេចក្ដីថ្លែងការណ៍ លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា គំនិតផ្ដួចផ្ដើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់នេះ បានបង្ហាញឱ្យឃើញថា កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី កំពុងមានសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញ ព្រមទាំងកំពុងបាញ់ឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនឈានឡើង។

ជាមួយគ្នានោះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) ក៏បានចេញលិខិតអបអរសាទរចំពោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ ដែលត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី ដើម្បីរៀបចំសមាសភាពរាជរដ្ឋាភិបាលថ្មី អាណត្តិទី៦។

ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ លោកស្រី ឆាយ ស៊ីវលីន បានក៏គោរពជូនពរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួនខ្លាំងក្លាជានិច្ច ជន្មាយុយឺនយូរ បញ្ញាញាណភ្លឺថ្លា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ក្នុងបេសកកម្មជាតិដ៏ឧត្ដុង្គឧត្ដមរបស់លោកនាយករដ្ឋមន្ត្រី សម្រាប់សុខសន្តិភាព ការអភិវឌ្ឍ វិបុលភាព និងកិត្យានុភាពដ៏រុងរឿងនៃព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជាសេចក្ដីថ្លែងការណ៍ និងលិខិតអបអរសាទររបស់សមាគម CATA៖

អត្ថបទទាក់ទង