អ្នកជំនាញសង្ឃឹមថា ខេត្តសៀមរាបនឹងស្រូបទាញទេសចរក្នុងស្រុកឡើងវិញបន្ទាប់ពីដំណើការចាក់វ៉ាក់សាំង
ប្រធានសមាគមទីភ្នាក់ងារទេចរណ៍កម្ពុជាលោកស្រីឆាយ សៀវលីន បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃអាទិត្យទី១១កក្កដានេះថា ប្រសិនបើល្បឿននៃការចាក់វ៉ាក់សាំងចេញដំណើរលឿនខេត្តសៀមរាបនឹងក្លាយជាគោលទេសចរណ៍សម្រាប់អ្នកទេសចរក្នុងស្រុកមកកាន់តំបន់អង្គរ និងតំបន់ធម្មជាតិជាច្រើនទៀត ហើយតាមរយៈកំណើរកំសាន្តនេះនឹងក្លាយជាព័ត៌មានដ៏សំខាន់ សម្រាប់ពិភពលោកដែលចាប់អារម្មណ៍ធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា នៅពេលដែលរដ្ឋាភិបាលបើកទ្វារទទួលទេសចរណ៍បរទេសឡើងវិញ។ បើតាមអ្នកជំនាញផ្នែកទេសចរណ៍រូបនេះ កម្ពុជាគួរពិចារណាក្នុងបើកតំបន់ទេសចរណ៍មួយចំនួនឡើងវិញជាពិសេសខេត្តសៀមរាបដែលតំណាងឲ្យប្រទេសកម្ពុជា