ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅអ្នកចេញពីគុកហើយ កុំព្រហើនពេក សេរីភាពអ្នកឯង គឺមានព្រំប្រទល់ជាមួយសេរីភាពអ្នកដទៃ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 67
នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅអ្នកចេញពីគុកហើយ កុំព្រហើនពេក សេរីភាពអ្នកឯង គឺមានព្រំប្រទល់ជាមួយសេរីភាពអ្នកដទៃ នាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តាំទៅអ្នកចេញពីគុកហើយ កុំព្រហើនពេក សេរីភាពអ្នកឯង គឺមានព្រំប្រទល់ជាមួយសេរីភាពអ្នកដទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តាំផ្ញើទៅជនមួយចំនួន ដែលលោកបានស្នើសុំទៅព្រះមហាក្សត្រលើកលែងទោសឱ្យនាពេលថ្មីៗនេះថា «អ្នកដែលបានចេញពីគុកហើយ កុំព្រហើនពេក កុំស្មានថា គេមិនហ៊ានចាប់បញ្ចូលគុកវិញ ច្បាប់នៅកម្ពុជា និងច្បាប់នៅលើពិភពលោក គេអត់បានហាមឃាត់ថា ជាប់គុកម្តងហើយ អត់ត្រូវជាប់គុកលើកទី២ ឬលើកទី៣ ទេ» លោកបានសង្កត់ធ្ងន់ថា «បើប៉ះពាល់ដល់ច្បាប់ ច្បាប់ចាប់ទៀត កាត់ទោសទៀត ជាប់គុកទៀត វាតែប៉ុណ្ណឹង»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់ដូចនេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីចំនួនជាង ១៨,០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ នៅក្នុងខេត្តកណ្តាល ដែលពិធីសំណេះសំណាលនេះធ្វើឡើងនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា «និយាយបែបនេះមិនមែនមានន័យថាបិតមាត់ទេ អ្នកឯងនិយាយអីនិយាយទៅកុំឱ្យប៉ះពាល់ដល់គេ ត្រូវចាំថា សេរីភាពរបស់អ្នកឯង គឺមានព្រំប្រទល់ជាមួយសេរីភាពជាមួយអ្នកដទៃ ប្រសិនបើអ្នកឯងបំពានហើយ ទោះបីជាអ្នកឯងជាប់គុក ១០០ដង ក៏ត្រូវតែជាប់គុកបន្តទៀត»

អត្ថបទទាក់ទង