ខ្មែរប៉ុស្ដិ៍ Close

កត្តាមួយចំនួនដែលធ្វើឲ្យ Google នៅតែខ្លាំងក្នុងឆ្នាំ ២០១៨

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃពុធ ទី២២ ខែសីហា ឆ្នាំ២០១៨ បច្ចេកវិទ្យា 35
កត្តាមួយចំនួនដែលធ្វើឲ្យ Google នៅតែខ្លាំងក្នុងឆ្នាំ ២០១៨ កត្តាមួយចំនួនដែលធ្វើឲ្យ Google នៅតែខ្លាំងក្នុងឆ្នាំ ២០១៨

Google ដំណើរការ​បាន​ល្អ​ក្នុង​ឆ្នាំ​ ២០១៧ ក្លាយ​ជា​មុខ​សញ្ញា​មួយ​ក្នុង​ការ​ប្រកួតប្រជែង​ឆ្នាំ​ថ្មី​នេះ​។ លោក Eric Sheridan ជា​អ្នក​វិភាគ​ពី​ UBS ដាក់​ឈ្មោះ​ Google នៅ​ចំណុច​កំពូល​សម្រាប់​ភាព​រីកចម្រើន​ក្នុង​ឆ្នាំ​ ២០១៨។ លោក​ជឿ​ថា​ Google កំពុង​សម្រួច​លើ​តំបន់​ទាំង​ ៤ នេះ ដែល​តិច​ ឬ​ច្រើន​អាច​រក្សា​តំណែង​ខ្ពស់​បាន​៖

១) Mobile Computing៖

Google ត្រូវ​បាន​រំពឹង​ថា​នឹង​ចំណាយ​ថវិកា​កាន់​តែ​ច្រើន​ទៅ​កាន់​ Mobile Computing ដែល​រំពឹង​ថា​ខ្ទង់​ចំណាយ​ទិញ​កាន់​តែ​ខ្ពស់​ ឬ​ថវិកា​ត្រូវការ​ចាយ​លើ​ក្រុមហ៊ុន​ផលិត​កុំព្យូទ័រ, ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ និង​វេបសាយ​ ដើម្បី​ផ្សព្វផ្សាយ​សេវាកម្ម​ខ្លួន​កាន់​តែ​ចំ​គោលដៅ​បាន​ច្រើន​។ ហើយ​ការ​ចំណាយ​នេះ​ ប្រហែល​ជា​ចាំបាច់​ ដើម្បី​បង្កើន​ប្រាក់​ចំណូល​។

២) Artificial Intelligence ឬ Machine Learning៖

ខណៈ​ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ កំពុង​បន្ត​វិនិយោគ​លើ​ AI ផ្ដល់​សមត្ថភាព​លើ​សេវាកម្ម​ខ្លួន​ Google កំពុង​ផ្ដល់​ជម្រើស​ល្អ​ប្រសើរ​ជាង​ ដៃ​គូ​ប្រជែង​។ នេះ​បើ​តាម​ អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​បី​រូប​។

៣) Media Consumption៖

ក្រុមហ៊ុន​ Google និង​ដៃគូ​ប្រជែង​ខ្លួន​ សកម្ម​ច្រើន​លើ​ការ​ផ្ដល់​ព័ត៌មាន​ សម្រាប់​អតិថិជន​ខ្លួន​។​

៤) Cloud Computing៖

Google បាន​ចុះ​ហត្ថលេខា​ភាព​ជា​ដៃគូ​ជាមួយ​ Cisco ដើម្បី​រួម​បញ្ចូល​ទិន្នន័យ​ និង​កម្មវិធី​ជាច្រើន​នៃ​អ្នក​ប្រើប្រាស់​របស់​ Cisco ទៅ​កាន់​ Google Cloud platform។ នេះ​អាច​ជួយ​ Google ប្រជែង​នឹង​ Amazon Web Services និង​ Azure របស់​ Microsoft៕

Image result for google cloud platform

អត្ថបទទាក់ទង