មិនមែនលំៗ ! ៣អាទិត្យស្រកគីឡូដូចប្រាថ្នា
ចំពោះអ្នកធាត់ៗបើនិយាយពីរឿងឲ្យស្រកទម្ងន់គឺពិតជារឿងពិបាកធ្វើបំផុត។អ្នកខ្លះហេតុតែចង់ស្គមពេកបែរជាបោះបង់អាហារពេលព្រឹកចោលដោយយល់ថាជាមូលហេតុនាំឲ្យធាត់។
អ្នកជំនាញសម្រស់បានប្រាប់ថាការពិតមិនដូច្នេះទេផ្ទុយទៅវិញអាហារពេលព្រឹកគឺជាប្រភពដ៏សំខាន់និងមាននាទីទ្រទ្រង់រាងកាយនិងធ្វើឲ្យអ្នកមានរាងស្អាតខ្លាំងទៅវិញ។
ប្រសិនបើអ្នកធ្វើតាមវិធី៣នេះអំលុងពេលអាហារពេលព្រឹកអ្នកនឹងមានរាងស្អាតក្រោយស្រកគីឡូស្រឺតៗ។
អ្នកជំនាញបន្តថាកាន់តែពិសេសគឺសម្រាប់អ្នកចង់ស្គមលឿនឯរាងស្អាតស្លីមក្នុងរយៈពេលខ្លីអាចអនុវត្តគន្លឹះ៣នេះដើម្បីស្រកបាន៦គីឡូក្រាមក្នុងរយៈពេល១សប្តាហ៍។
១.ញ៉ាំផ្លែឈើទាំងនេះ
សាកប្ដូរទម្លាប់ញ៉ាំគុយទាវទឹកស៊ុបឬបាយស្រូបសាច់បីជាន់មានខ្លាញ់រងើមដែលនឹកឃើញក៏ស្រក់ទឹកមាត់នោះចេញ។សូមងាកមកទទួលទានផ្លែឈើចម្រុះមុខគ្នាដែលមានដូចជាចេកណាំវ៉ាចេកពងមាន់ប៉ោមល្ហុងក្រូចពោធិ៍សាត់ឬប័រឬផ្លែឈើណាផ្សេងទៀតដែលអ្នកចូលចិត្តលាងសម្អាតឲ្យល្អរួចចិតជាចំណិតតូចៗ។
ការញ៉ាំផ្លែឈើបែបនេះមិនធ្វើឲ្យខូចសុខភាពទេ។បើតាមអ្នកឯកទេសសម្រស់ប្រាប់ថានៅក្នុងប្រភេទផ្លែឈើទាំងនោះវាមានផ្ទុកនូវវីតាមីនចិញ្ចឹមរួចទៅហើយអ្នកនឹងទទួលបានសារធាតុចិញ្ចឹមបានគ្រប់ល្មមដូចគ្នា។ការញ៉ាំលើកដំបូងៗប្រហែលជាធ្វើឲ្យអ្នកមិនទាន់ស៊ាំឬទម្លាប់ជាហេតុអាចឲ្យអ្នកហាវរលុងក្នុងពោះចង់តែរកអីញ៉ាំបន្ថែម។ប៉ុន្តែនៅព្រឹកថ្ងៃទី២ឬទី៣អ្នកនឹងអាចធ្វើបានទម្លាប់នេះ។
ផ្លែឈើក្រៅតែជួយឲ្យស្រកគីឡូហើយតែក៏អាចឲ្យអ្នកងាយស្រួលក្នុងការបញ្ចេញកាកសំណល់បានល្អប្រសិនបើអ្នកទទួលទានសារធាតុសរសៃដែលមាននៅក្នុងផ្លែល្ហុង។
ក្រោយញ៉ាំបែបនេះទៀងទាត់សូមត្រៀមតែមានរាងស្អាតឲ្យហើយទៅអស់បារម្ភរឿងពិបាកស្លៀកពាក់ឬតែងខ្លួនបែបcuteទាន់សម័យទៀតហើយ។
២.អ្នកអាចដាំបបរជាមួយដំឡូង
អ្នកអាចដាំបបរជាមួយដំឡូងជ្វាបានដោយអ្នកអាចយកអង្ករចំនួនមួយចានតូចលាងឲ្យស្អាតរួចដាំឲ្យពុះទើបដាក់ដំឡូងជ្វាចូលរំងាស់ចំនួន៣០នាទីដោយប្រើភ្លើងបើកតិចៗជាការស្រេច។
ក្រោយពេលដែលអ្នកបរិភោគរួចក្រពះនិងពោះវៀនអ្នកនឹងដំណើរការល្អដោយជួយជម្រះសារធាតុពុលទាំងឡាយឲ្យចេញមកក្រៅអស់បាន។
៣.នំប៉័ង
អ្នកក៏អាចយកនំប៉័ងដែលធ្វើពីស្រូវសាលីមកធ្វើជាអាហារពេលព្រឹកផងដែរព្រោះនំប៉័ងប្រភេទនេះអាចជួយធ្វើឲ្យអ្នកមិនឡើងទម្ងន់ឡើយ។បន្ថែមពីនេះវាថែមទាំងអាចធ្វើឲ្យអ្នកស្រកទម្ងន់ផងដែរ។
ដូចនេះអ្នកអាចយកអាហារ៣ប្រភេទនេះមកធ្វើអាចអាហារពេលព្រឹករបស់អ្នកដើម្បីអាចរក្សារូបរាងដែលស្អាតមួយបានក្នុងរយៈពេល១សប្តាហ៍៕
អត្ថបទ៖ health.com.kh