វិធីថែរក្សាស្បែកអោយស្អាតបែបកូរ៉េ
នារីកូរ៉េភាគច្រើនមានស្បែកសរលោងស្អាត ដោយសារការយកចិត្តទុកដាក់ក្នុងការថែរក្សាបានល្អ ដូចខាងក្រោមនេះ៖
១-លាងសម្អាតមុខបានស្អាតជាប្រចាំ
នារីកូរ៉េ តែងលាងសម្អាតមុខបានស្អាតជាប្រចាំ ដោយក្រែមលាងសម្អាតស្បែកមុខ រូបមន្ត ទន់ភ្លន់ចំពោះស្បែក ជាមួយការម៉ាស្សាថ្នមៗ ដែលជួយឱ្យស្បែកមុខស្អាត គ្មានវត្ថុកខ្វក់មកតោងទំ ទើបមិនសូវមានបញ្ហាកើតមុន។
២-ជូតសម្អាតស្បែកមុខ
នារីកូរ៉េ និយមប្រើទឹកជូតសម្អាតស្បែកមុខ (Toner) ព្រោះជួយសម្អាតស្បែកបានជ្រាលជ្រៅ ពិសេសនៅពេលមានការតែងមុខ ដើម្បីបង្ការការកើតមុន។
៣-ប្រើសេរ៉ូមថែស្បែក
សេរ៉ូមថែស្បែក សម្បូរទៅដោយជាតិវីតាមីន និងសារធាតុចិញ្ចឹមស្បែកជាច្រើនប្រភេទ ជួយឱ្យស្បែកមានសំណើមទន់រលោងពន្យារការកើតស្នាម ជ្រីវជ្រួញ និងកាត់បន្ថយស្នាមអុជខ្មៅ និងបញ្ហាស្បែកស្ងួត។
៤-លាបក្រែមថែស្បែកជុំវិញភ្នែក
ស្បែកជុំវិញភ្នែក មានសភាពស្តើង និងងាយកើតស្នាមជ្រីវជ្រួញ និងស្នាមជាំខ្មៅ ដូច្នេះហើយទើបនារីកូរ៉េ តែងប្រើក្រែមថែស្បែកជុំវិញភ្នែក (Eye Cream) ជាប្រចាំ។
៥-លាបក្រែមផ្តល់សំណើមស្បែក
នារីកូរ៉េ តែងលាបឡេ (Lotion) ឬក្រែមផ្តល់សំណើមស្បែក (Moisturizing Cream) ជាប្រចាំ ដើម្បីការពារស្បែកស្ងួត ជាពិសេស ស្បែកមុខ។