ខ្មែរប៉ុស្ដិ៍ Close

ការសិក្សាជាសកលមួយបង្ហាញថា «ភាពធាត់ជ្រុល» នឹងប្រឈមមុខនឹងការស្លាប់ដោយសារកូវីដ-១៩

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១ កីឡា - សុខភាព 54
ការសិក្សាជាសកលមួយបង្ហាញថា «ភាពធាត់ជ្រុល» នឹងប្រឈមមុខនឹងការស្លាប់ដោយសារកូវីដ-១៩ ការសិក្សាជាសកលមួយបង្ហាញថា «ភាពធាត់ជ្រុល» នឹងប្រឈមមុខនឹងការស្លាប់ដោយសារកូវីដ-១៩

ការសិក្សាស្រាវជ្រាវទូទាំងពិភពលោកបានរកឃើញពីការផ្សារភ្ជាប់គ្នាយ៉ាងខ្លាំងរវាងការធាត់ជ្រុល និងការស្លាប់ដោយសារកូវីដ-១៩ ។ អត្រានៃការស្លាប់ដោយសារកូវីដ-១៩ ត្រូវបានគេរកឃើញថា មាន ១០ដង នៅក្នុងប្រទេសដែលមនុស្សពេញវ័យលើសពី ៥០% ឡើងទៅ «ធាត់ជ្រុល»។

បណ្តាប្រទេសដូចជាប្រទេសជប៉ុននិងកូរ៉េខាងត្បូងដែលមានអត្រាមនុស្សពេញវ័យ «ធាត់» ទាប មានអត្រានៃការស្លាប់ដោយសារវីរុសកូវីដ-១៩ទាប។ ផ្ទុយមកវិញសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស ដែលមានមនុស្សពេញវ័យ «ធាត់ជ្រុល» ច្រើន មានអត្រាស្លាប់ដោយសារកូវីដ-១៩ ក៏ច្រើនផងដែរ ។

របកគំហើញនេះអាចជួយកំណត់កត្តាហានិភ័យចំបង។ ការសិក្សានេះបានមកពីការវិភាគទិន្នន័យកូវីដ-១៩ ដែលចងក្រងដោយសាកលវិទ្យាល័យ Johns Hopkins និងស្ថិតិនៃការធាត់លើសទម្ងន់ពីអ្នកអង្កេតសុខភាពពិភពលោករបស់អង្គការសុខភាពពិភពលោក៕

អត្ថបទទាក់ទង