ខ្មែរប៉ុស្ដិ៍ Close

ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យគេហទំព័រថ្មីៗ និងវិទ្យុ FM102 ចូលជួបសម្ភាសអំពីវិធានការទៅលើព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើស

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 81

ភ្នំពេញ៖ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ខៀវ កាញារីទ្ធ អនុញ្ញាតឲ្យគេហទំព័រថ្មីៗ និងវិទ្យុ FM102 ចូលជួបសម្ភាសអំពីវិធានការទៅលើព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើស ។ ដោយយោងតាមស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ជាពិសេសមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណិត្តទី៦ និងក្រោយការបោះឆ្នោតឃើញថានៅតាមប្រព័ន្ធបណ្តាញផ្សព្វផ្សាយមួយចំនួនបានធ្វើការផ្សព្វផ្សាយលើសពីទិដ្ឋភាពជាក់ស្តែង នៅក្នុងសង្គមជាតិកម្ពុជាដែលបង្ករអោយមានចលាចលក្នុងផ្ទៃប្រទេស ហើយបានធ្វើអោយប៉ះពាល់ដល់អធិបតេយ្យភាពជាតិ ខាតប្រយោជន៍ដល់ជាតិ ធ្វើអោយសង្គមជាតិបែកបាក់សាមគ្គីផ្ទៃក្នុង។

ដូច្នេះហើយអ្នកសារព័ត៌មានត្រូវចេះដឹងពីតួនាទី គោរពអោយតម្លៃខ្លួនឯងជាអ្នកសារព័ត៌មាន ប្រកាន់ភាពសច្ចៈ ត្រឹមត្រូវ និយាយអ្វីដែលកើតមានពិតនៅក្នុងប្រទេសជាតិ មិនត្រូវដោយសារតែផលប្រយោជន៍អ្វីមួយក្បត់ឆន្ទៈខ្លួនឯងជាអ្នកសារព័ត៌មាន ផ្សាយព័ត៌មានបំផ្លើស ព័ត៌មានក្លែងក្លាយ ផ្ទុយពីការពិតដែលកំពុងកើតមាននៅកម្ពុជាឡើយ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុញ្ញាតឲ្យអ្នកសារព័ត៌មានរបស់គេហទំព័រថ្មីៗ និងវិទ្យុ FM102 ចូលជួបសម្ភាសអំពីវិធានការនានា ទៅលើព័ត៌មានក្លែងក្លាយ និងព័ត៌មានបំផ្លើស នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នៅភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា

អត្ថបទទាក់ទង