ខ្មែរប៉ុស្ដិ៍ Close

លោក ខៀវ កាញារីទ្ធ អំពាវនាវកុំឲ្យសារព័ត៌មានផ្សាយបន្តសាររូបភាពដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃអាទិត្យ ទី១៣ ខែឧសភា ឆ្នាំ២០១៨ វប្បធម៌ & ប្រវត្តិសាស្រ្ដ 55
លោក ខៀវ កាញារីទ្ធ អំពាវនាវកុំឲ្យសារព័ត៌មានផ្សាយបន្តសាររូបភាពដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ លោក ខៀវ កាញារីទ្ធ អំពាវនាវកុំឲ្យសារព័ត៌មានផ្សាយបន្តសាររូបភាពដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃនេះ បានអំពាវនាវកុំឲ្យសារព័ត៌មានផ្សាយបន្តសាររូបភាពដែលមានលក្ខណៈប្រមាថ។

សារអំពាវនាវរបស់លោករដ្ឋមន្ត្រីបានធ្វើឡើងបន្ទាប់ពី គ្រូបង្រៀនម្នាក់នៅកំពង់ធំ ត្រូវបានចាប់ខ្លួនក្រោយពីគ្រូម្នាក់នេះបង្ហោះសារដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ។

ប៉ុន្តែ សារដដែលរបស់គ្រូនេះ ត្រូវបានសារព័ត៌មានក្នុងស្រុក យកមកបង្ហោះបន្តក្នុងព័ត៌មានរបស់ខ្លួន។ លោក ខៀវ កាញារីទ្ធ លើកឡើងថា សារដដែលនោះ ដែលបង្ហោះឡើងវិញដោយសារព័ត៌មាន នឹងមានអ្នកចូលមើលច្រើនជាងគ្រូខាងលើបង្ហោះធ្ងាយណាស់។

លោក ខៀវ កាញារីទ្ធ បានជូនជាយោបល់ថា៖ «ខ្ញុំបាទយល់ថា សារព័ត៌មានទាំងឡាយ ថ្ងៃក្រោយ មិនគួរយកសារដែលមានលក្ខណៈប្រមាថព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំមកចុះផ្សាយទេ គ្រាន់តែផ្សាយថា ចាប់ខ្លួនពីបទជេរប្រមាថព្រះមហាក្សត្រ ឬថ្នាក់ដឹកនាំបានហើយ។ បើផ្សាយសារនោះលើសារព័ត៌មានរបស់ខ្លួន គឺហាក់ដូចជាជួយផ្សព្វផ្សាយសារនោះឲ្យជនល្មើសដូច្នោះដែរ»៕

អត្ថបទទាក់ទង