ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរួមផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 52
រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរួមផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ចូលរួមផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលភ្ជុំបិណ្ឌនេះ

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្ដី និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ឲ្យចូលរួមផ្សព្វផ្សាយសារអប់រំអំពីបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩។ នេះបើយោងតាមលិខិតរបស់លោក ខៀវ កាញារីទ្ធ ចុះផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩នេះ។

លោកក៏បានបញ្ជាក់ទៀតថា ការចូលរួមផ្សព្វផ្សាយនេះ គឺដើម្បីដាស់តឿន និងបញ្ជ្រាបការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋខ្មែរឲ្យកាន់ច្បាស់អំពីបញ្ហានេះ និងចូលរួមឲ្យកាន់តែសកម្មថែមទៀតក្នុងការការពារខ្លួន ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជុំវិញខ្លួន ជៀសវាងទទួលរងគ្រោះថ្នាក់ ឬខូតខាតទ្រព្យសម្បត្តិផ្សេងៗ។

ចំពោះព័ត៌មានលម្អិត សូមអានលិខិតខាងក្រោមនេះ៖

អត្ថបទទាក់ទង