ខ្មែរប៉ុស្ដិ៍ Close

ទីបំផុត ប៊េនីយុាំង ព្រមបង្ហាញមុខមាត់ពិត ក្រោយបិទបាំងអស់រយៈពេលជាច្រើនខែ

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃចន្ទ ទី២៣ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 1459
ទីបំផុត ប៊េនីយុាំង ព្រមបង្ហាញមុខមាត់ពិត ក្រោយបិទបាំងអស់រយៈពេលជាច្រើនខែទីបំផុត ប៊េនីយុាំង ព្រមបង្ហាញមុខមាត់ពិត ក្រោយបិទបាំងអស់រយៈពេលជាច្រើនខែ

តារាសម្តែងស្រី ប៊េនី យ៉ាំង ដែលមានឈ្មោះ ដើម លី សុគន្ធារី គឺជាតារាមួយដួង ដែលល្បីល្បាញនៅក្នុងរង្វង់សិល្បៈ។ ហើយអ្នកគាំទ្រជាច្រើនស្រលាញ់តារាស្រីរូបនេះណាស់ ព្រោះក្រៅពីមានសមត្ថភាពសម្តែង នាងក៏មានរូបសម្រស់យ៉ាងស្រស់ស្អាត មានរាងស្រឡូនថែមទៀតផង។ យ៉ាងណាមិញក្រោយពីស្ងប់ស្ងាត់ជាមួយនឹងវិស័យសិល្បៈ មមាញឹកជាមួយនឹងការរកស៊ីនោះ គេក៏តែងតែឃើញ ប៊េនី យុាំង តែងតែបិទបាំងច្រមុះខ្លួន ដោយបានពាក់ម៉ាស ជាហេតុធ្វើឲ្យអ្នកគាំទ្រជាច្រើនមានចម្ងល់ជាខ្លាំងថាតើ ប៊េនី យាំុង បានកែកុនបន្ងែមឬយ៉ាងណា។

ប៉ុន្តែក្រោយពីបានបិទបាំងអស់មួយរយៈពេលធំរួចមក នៅថ្ងៃនេះ ប៊េនី យុាំង បានបង្ហោះរូបភាពរបស់ខ្លួនដោយបានបង្ហាញនូវមុខមាត់ ដែលលែងមានការបិទបាំង ដោយកញ្ញាបានសរសេរសារបន្ងែមថា៖ “ហត់នឹងលាក់អារម្មណ៍ពិត ហត់នឹងបឹទបាំងការឈឺចាប់ ហត់នឹងស្នាមញញឹមក្លែងក្លាយ”។ ក្រោយពីបានឃើញមុខមាត់របស់ ប៊េនី យុាំង ក្រោយលែងមានការពាក់ម៉ាសតទៅទៀតនោះ មានអ្នកគាំទ្ររបស់កញ្ញា ប៊េនី យុាំង ជាច្រើនបានសម្តែងការភ្ញាក់ផ្អើល និងកោតសរសើរចំពោះសម្រស់របស់កញ្ញាជាខ្លាំង៕