ខ្មែរប៉ុស្ដិ៍ Close

តុលាការក្រុងភ្នំពេញ នឹងពិនិត្យការអនុវត្តទោសរបស់ លោក គឹម សុខ នៅរសៀលនេះ ដើម្បីពិចារណាថា នឹងដោះលែង ឬបន្តឃុំខ្លួន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៤ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 31
តុលាការក្រុងភ្នំពេញ នឹងពិនិត្យការអនុវត្តទោសរបស់ លោក គឹម សុខ នៅរសៀលនេះ ដើម្បីពិចារណាថា នឹងដោះលែង ឬបន្តឃុំខ្លួន តុលាការក្រុងភ្នំពេញ នឹងពិនិត្យការអនុវត្តទោសរបស់ លោក គឹម សុខ នៅរសៀលនេះ ដើម្បីពិចារណាថា នឹងដោះលែង ឬបន្តឃុំខ្លួន

នៅរសៀល ថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨នេះ លោក គឹម សុខ នឹងត្រូវបានឆ្មាំពន្ធនាគារនាំខ្លួនមកកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីសាកសួរនៅអយ្យការ និងពិនិត្យលើការអនុវត្តទោសរបស់លោកក្នុងពន្ធគារ ដើម្បីពិចារណាថា តើត្រូវដោះលែង ឬបន្តឃុំខ្លួនទៀត។ នេះបើតាមន្ត្រីតុលាការក្រុងភ្នំពេញ។

 

លោក គឹម សុខ ដែលសាធារណជនមួយចំនួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក គី ប្ញទ្ធី សម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារចំនួន ១៨ខែ និងពិន័យប្រាក់ចំនួន៨លានរៀល រួមនឹងប្រាក់សងជំងឺចិត្តដល់ដើមបណ្តឹង៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពី លោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្សប្រជាជនកម្ពុជាថា នៅពីក្រោយឃាតកម្មបណ្ឌិត កែម ឡី។

គួរបញ្ជាក់ថា បច្ចុប្បន្នលោក គឹម សុខ កំពុងត្រូវបានឃុំខ្លួន នៅពន្ធនាគារព្រៃស។ លោកក៏នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយមេធាវីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដូចគ្នាគឺពាក់ព័ន្ធករណីដែលអ្នកវិភាគរូបនេះ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស ប៉ុន្តែរកឃាតកមិនដែលឃើញ ៕