ខ្មែរប៉ុស្ដិ៍ Close

លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ

ដោយ៖ រៀម វណ្ណា ​​ | ថ្ងៃសុក្រ ទី១៧ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 50
លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃស្ថាប័នតុលាការ បានឳ្យដឹងថា លោក គឹម សុខ អ្នកវិភាគនយោបាយ និងសង្គម ត្រូវបានតុលាការដោះលែងហើយ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ នេះ។

មន្ដ្រីជាន់ខ្ពស់សាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា «ត្រូវហើយលោក គឹម សុខ ត្រូវបានតុលាការដោះលែងឲ្យចេញពីពន្ធនាគារនៅថ្ងៃនេះ ក្រោយអនុវត្តការជាប់ទោសដល់ថ្ងៃកំណត់»។

លោក គឹម សុខ ដែលសាធារណជនមួយចំ នួនហៅថា «អ្នកវិភាគសង្គម» កាលពីរសៀល ថ្ងៃ ទី ១០ ខែ សីហា ឆ្នាំ២០១៧ ត្រូវបានចៅក្រម ជំនុំជម្រះសាលាដំបូង រាជធានី ភ្នំពេញ លោក គី ប្ញទ្ធី សម្រេច ផ្ដន្ទាទោសដាក់ ពន្ធនាគារ ចំនួន ១៨ ខែ និង ពិន័យ ប្រាក់ចំនួន៨ លាន រៀល រួម នឹង ប្រាក់ សង ជំងឺ ចិត្ត ដល់ ដើមបណ្តឹង៨០០ លាន រៀល ក្រោមការចោទប្រកាន់ពី បទ ញុះញង់ ឲ្យ មាន បទឧក្រិដ្ឋ ជាអាទិ៍។ ការផ្តន្ទាទោសនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានញុះញង់ និងបរិហារកេរ្តិ៍គណបក្ស ប្រជាជន កម្ពុជាថា នៅ ពី ក្រោយ ឃាតកម្ម បណ្ឌិត កែម ឡី៕

អត្ថបទទាក់ទង