ខ្មែរប៉ុស្ដិ៍ Close

អ្នកលេងបណ្តាញសង្គម Facebook នាំគ្នាសំពង គឹម សុខ ព្រោះមាត់រពឹសឥតគម្រប

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃសុក្រ ទី១ ខែមីនា ឆ្នាំ២០១៩ ទស្សនៈ - នយោបាយ 48
អ្នកលេងបណ្តាញសង្គម Facebook នាំគ្នាសំពង គឹម សុខ ព្រោះមាត់រពឹសឥតគម្រប អ្នកលេងបណ្តាញសង្គម Facebook នាំគ្នាសំពង គឹម សុខ ព្រោះមាត់រពឹសឥតគម្រប

អ្នកវិភាគ គឹម សុខ ដែលគេតែងឱ្យរហស្សនាមថា ជាអ្នកវិភាគមាត់ឥតគម្របត្រូវបានអ្នកលេងបណ្តាញសង្គម Facebook ចេញមក Comments ប្រដៅដោយសារតែការវិភាគបែបភ្លាវៗអត់ដឹងខ្វល់អី។ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ អ្នកវិភាគ គឹម សុខា បានបង្ហោះសារអមដោយអត្ថបទព័ត៌មានជុំវិញជំនួបកំពូល Donald J Trump និង Kim Jong-Un នៅវៀតណាម។ គឹម សុខ បានលើកយកជំនួបដែលមិនទទួលបានជោគជ័យនោះ មកធ្វើការវាយប្រហារលើមេដឹកនាំកម្ពុជា ថាមិនចេះកិច្ចការទូតដើម្បីប្រយោជន៍សេដ្ឋកិច្ចជាតិ។

ក្នុងគំនិតវិភាគរបស់ខ្លួន គឹម សុខ បានលើកតម្កើងវៀតណាម ហើយវាយប្រហាររដ្ឋាភិបាលកម្ពុជា។ គឹម សុខ បានបន្តុះបង្អាប់រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីកម្ពុជា ថាអន់ ខ្សោយ មិនចេះ មិនពូកែដូចវៀតណាម។ បុន្តែជាក់ស្តែការលើកឡើងរបស់ គឹម សុខ ត្រូវបានអ្នកលេងបណ្តាញសង្គម Facebook ចូលទៅ Comments ប្រដៅ និងសំពង គឹម សុខ យ៉ាងចាស់ដៃតែម្តង។

គណនី Facebook ឈ្មោះ ជំនោរ វាសនា បានលើកឡើងថា « នេះបានចំជាខួរក្បាលអាប់សែ មែន កាលពីមុនមានជំងឺស្អប់យួន មកដល់ពេលនេះវាជាពីជំងឺស្អប់យួន វាលាប់ទៅជាជំងឺលើកយួនដាក់លើក្បាលវិញម្ដង ឱ!អារលាយ ហេតុអីក៏ខួរក្បាលពួកឯងស្រោបដោយខួរប្រជាភិថុតិមិនស្វាងបែបនេះ អញ្ចឹងតើបានជារស់នៅមិនបានសុខយ៉ាងដូច្នេះ? បើមិនយកខួរក្បាលអាប់សែទាំងនេះទៅលាងឱ្យទៅជាខួរស្អាតទេនោះ ពួកអារលាយអស់ឯង នៅតែរត់ចោលស្រុកឬជាប់គុកតពូជមិនខានឡើយ » ។ គណនីដដែលបន្តថា « បើយល់ដឹងបែបអ្នកចេះ ម៉េចក៏មិនបើកប្រអប់មាត់កាលពីលោកអូបាម៉ាមកកម្ពុជាផង ហើយនៅមាន ប៊ីល គ្លីនតុន ដែលមកកម្សាន្តនៅសៀមរាមក្រោយចប់អាណត្តិទៀតនោះ ម៉េចក៏ពួកអាវិភាគដូរកាហ្វេមិនលើកឡើងផងអាប្រែត? » គណនីមួយទៀតឈ្មោះ ពៅ សូនិច បានបញ្ចេញយោបល់ថា « លោកឯងវិភាគលំអៀងម្ខាងទេធ្វើឯងគ្រាន់បើ សំណាងហើយសម្តេចអោយរត់ចោលស្រុក កុំអីដេកស៊ីបាយគុកទៀតហើយ អាអ្នកវិភាគអាចម៍រាជ្យ » ។ អ្នកលេង Facebook ម្នាក់ទៀតឈ្មោះ Wang Li បានលើកឡើងថា « បើគាត់មិនចេះមិនមែនកាន់តំណែងយូរទេ…អាឡប់អើយ…ក្រុមអាឯងទេដែលមិនចេះនោះ ព្រោះបរាជ័យរហូត….» ។ Om Chhoeun បាន Comments ថា « ក្រុមអាផ្កាប់មុខ ទម្លាក់កំហុសអោយរដ្ឋាភិបាល ការពិតកំហុសគឺមកពីអាល្មោភអំណាចរង្ស៊ីនោះអី ដែលវាមានគោលបំណងបំផ្លាញជាតិខ្លួន…. .»។ Account ឈ្មោះ ប៊ឹង លំអង បានលើកឡើងថា « ក្រុមអាចេះជ្រុល បានត្រឹមតែរត់ចោលស្រុក» ។ ជាមួយគ្នានេះដែរគណនីឈ្មោះ សុខ រតនា បានហៅលោក គឹម សុខ ថាជាអ្នកវិភាគដូរបាយ ដែលទើបបញ្ចប់កម្មសិកក្សាថ្មីៗពីសកលវិទ្យាល័យព្រៃស បានបញ្ចេញវោហាសាសន៍របៀបពុលទឹកមាត់។ គិតថាមានតែឯងចេះជាងគេ គ្មានអ្នកស្មើ ទាំងនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ ពាណិជ្ជកម្ម ជាដើម ខណៈដែលខ្លួនគ្មានបានចូលរួមចំណែកជួយដល់ប្រទេសជាតិបន្តិចសោះ ក្រៅពីដេកស៊ីលុយបរទេស ហើយបិទភ្នែក រិះគន់វាយប្រហារជាតិសាសន៍ឯង។ គេក៏អាចនិយាយបានថា គឹម សុខ ជាអ្នកស៊ីឈ្នួលនិយាយរិះគន់រដ្ឋាភិបាលកម្ពុជា ដើម្បីដូរបាយចិញ្ចឹមជីវិតប្រចាំថ្ងៃ » ។ គណនីឈ្មោះ សុខ រតនា ដដែលបានបន្តថា « បើជ្រុលជាវិភាគលើប្រទេសវៀតណាមទៅហើយ គឹម សុខ គួរវិភាគឲ្យបានគ្រប់ជ្រុងជ្រោយជាងនេះបន្តិច មិនមែនវិភាគលំៗយកតែលុយរាក់កំផែលបែបនេះទេ។ លោកគួរលើកផងដែរទៅថា ប្រទេសវៀតណាមមានសិទ្ធិសេរីភាពសារព័ត៌មាន និងសិទ្ធិមនុស្សដែរឬទេ? អ្នកណាក៏ដឹងដែរថា វៀតណាមជាប្រទេសប្រកាន់យកលទ្ធិកុម្មុយនីស្ត ឯកបក្ស គ្មានការបោះឆ្នោត គ្មានសិទ្ធិសេរីភាពខាងសារព័ត៌មាន និងការគោរពសិទ្ធិមនុស្ស ។ បើ គឹម សុខ ចង់ឲ្យកម្ពុជាដូចវៀតណាម គឺត្រូវកែរដ្ឋធម្មនុញ្ញ ដូរពីពហុបក្ស ទៅជាឯកបក្ស។ ម្យ៉ាងទៀត ត្រូវដូរឈ្មោះពីព្រះរាជាណាចក្រកម្ពុជា ទៅជាសាធារណរដ្ឋសង្គមនិយម និងត្រូវកែរដ្ឋធម្មនុញ្ញ ដោយមិនចាំបាច់មានគោរពសិទ្ធិមនុស្សទេ ត្រូវបើកផ្លូវឲ្យច្បាប់មានទោសប្រហារជីវិត ដូចនៅប្រទេសវៀតណាមដែរ។ ជារួម លោក គឹម សុខ គួរមានជាតិនិយមក្នុងខ្លួនខ្លះផង ត្រូវគិតពីជាតិសាសន៍ខ្លួនឯងមុន »។ មានមតិដូចគ្នានេះដែរ អ្នកលេង Facebook ឈ្មោះ Ahbee Toch បានបង្ហាញការយល់ឃើញថា « លោក គឹម សុខ សព្វថ្ងៃនេះបានក្លាយទៅជាអ្នកវិភាគពហុវិស័យដូចស្រាថ្នាំ ចាយសៀងអ៊ី ទៅហើយ គឺអាចព្យាបាលជម្ងឺបានមួយរយមុខ។ ប៉ុន្តែ បើមើលឱ្យស៊ីជម្រៅទៅ គឺជាអ្នកវិភាគដើម្បីដូរបាយទៅវិញទេ ព្រោះក្រោយពីរត់ផាសក្រញាំទៅរស់នៅក្រៅប្រទេសមក គេមិនឃើញគាត់មានការងារធ្វើដើម្បីចិញ្ចឹមជីវិតនោះឡើយ ក្រៅពីរបរជាអ្នកវិភាគបែបស្រាថ្នាំ ដើម្បីដូរកំរៃប៉ុណ្ណោះ។

គួររំលឹកថា បុគ្គល គឹម សុខ ធ្លាប់ត្រូវបានតុលាការរាជធានីភ្នំពេញ ចោទប្រកាន់ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និង បទញុះញង់ឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម។ មូលហេតុ ដែលលោករងបទចោទបែបនេះ គឺដោយសារតែលោកចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្មានភ័ស្តុតាង ថានៅពីក្រោយខ្នងនៃអំពើឃាតកម្មលើលោកបណ្ឌិត កែម ឡី។ គឹម សុខ ត្រូវបានតុលាការរាជធានីភ្នំពេញ សម្រេចដោះលែងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ក្រោយពី អនុវត្តទោសគ្រប់តាមកាលកំណត់។ ក្រោយពីដោះលែងចេញពីពន្ធនាគារមក តាមប្រភពមិនផ្លូវការបានបង្ហើបថា គឹម សុខ មិនបានកែប្រែទម្លាប់អាក្រក់របស់ខ្លួនឡើយ ទើបនៅថ្ងៃទី១៤កញ្ញា ឆ្នាំ២០១៨ បុគ្គលរូបនេះ ត្រូវបានចៅក្រមសាលាដំបូង ហៅទៅសួរចម្លើយម្តងទៀតពាក់ព័ន្ធនឹងបទល្មើសថ្មី ។ ភ្លាមៗក្រោយពីដឹងដំណឹងពាក់ព័ន្ធនឹងបទល្មើសថ្មីនេះ គឹម សុខ ក៏បានភៀសខ្លួនចេញពីកម្ពុជារហូតមកទល់សព្វថ្ងៃនេះតែម្តង៕