ខ្មែរប៉ុស្ដិ៍ Close

អាជ្ញារខេត្តក្រចេះ ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន រថយន្តធំឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ក្នុងអំឡុងពេលទឹកជំនន់

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៣ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 66
អាជ្ញារខេត្តក្រចេះ ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន រថយន្តធំឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ក្នុងអំឡុងពេលទឹកជំនន់ អាជ្ញារខេត្តក្រចេះ ជូនដំណឹងស្តីពីការផ្អាកចរាចរណ៍បណ្តោះអាសន្ន រថយន្តធំឆ្លងកាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ក្នុងអំឡុងពេលទឹកជំនន់

រដ្ឋបាលខេត្តក្រចេះ បានចេញសេចក្តីជូនដំណឹង ស្តីពី​ ការផ្អាកចរាចរណ៍បណ្តោះអាសន្ន រថយន្តធុនធំផ្ទុកទម្ងន់សរុបលើសពី១០តោន ធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូង-ក្រចេះ) ក្នុងអំឡុងពេលទឹកជំនន់។

ក្នុងសេចក្តីជូនដំណឹងបានឲ្យដឹងថា បងប្អូនប្រជាពលរដ្ឋ និងម្ចាស់រថយន្តធុនធំទាំងអស់ដែលធ្វើដំណើរឆ្លងកាត់ តាមកំណាត់ផ្លូវជាតិលេខ ៧៣ (ឆ្លូងក្រចេះ) ឲ្យបានជ្រាបថា ដោយសារកម្ពស់ទឹកទន្លេមេគង្គបានជន់ឡើងខ្ពស់ជាបន្តបន្ទាប់ ឈានដល់កម្រិតប្រកាសអាសន្ន និងផ្លូវជាតិលេខ៧៣ (ឆ្លូវក្រចេះ) ស្ថានភាពទឹកបានជន់ឡើងប្រៀបទ្រូវផ្លូវ អាចបណ្តាលឲ្យស្រុតតួផ្លូវ ស្រុតចិញ្ចើម ក្បាលស្ពាន និងលូទទឹងផ្លូវ។

ដើម្បីការពារសុវត្ថិភាពធ្វើដំណើរជូនបងប្អូនប្រជាពលរដ្ឋ បញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងការពារតួផ្លូវកុំឲ្យរងការខូតខាតធ្ងន់ធ្ងរ រដ្ឋបាលខេត្តក្រចេះ សូមធ្វើការផ្អាកចរាចរណ៍បណ្តោះអាសន្ន ចំពោះរថយន្តធុនធំផ្ទុកទម្ងន់សរុប លើសពី១០តោន ធ្វើដំណើរឆ្លងកាត់តាមកំណាត់ផ្លូវជាតិលេខ៧៣ (ឆ្លូងក្រចេះ) ចាប់ពីថ្ងៃសៅរ៍ ទី១១ ខែសីហា ឆ្នាំ២០១៨ រហូតដល់ទឹកស្រកមានស្ថានភាពល្អប្រសើរវិញ។

អត្ថបទទាក់ទង