ខ្មែរប៉ុស្ដិ៍ Close

ចៅ ចាក់ស្មុក៖​ ឆន្ទៈរាស្ត្រខ្មែរ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអាទិត្យ ទី១២ ខែសីហា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 51
ចៅ ចាក់ស្មុក៖​ ឆន្ទៈរាស្ត្រខ្មែរ ចៅ ចាក់ស្មុក៖​ ឆន្ទៈរាស្ត្រខ្មែរ

នៅ​ថ្ងៃ​ទី​១២​ ខែ​សីហា​ ឆ្នាំ​២០១៨​នេះ​ ទំព័រ​ហ្វេសប៊ុក​ចៅ​ ចាក់ស្មុក​ បាន​បង្ហោះ​ផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​ ឆន្ទ:រាស្ត្រ​ខ្មែរ​ ដែល​មានខ្លឹម​សារ​ទាំង​ស្រុង​ដូច​តទៅ​៖​

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានពលរដ្ឋខ្មែរ ៨៣,០២% នៃចំនួនអ្នកមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ៨,៣លាននាក់បានចេញទៅបោះឆ្នោតក្នុង កាលៈទេសៈមួយដែលក្រុមប្រឆាំងក្រៅច្បាប់រួមនឹងចៅហ្វាយនាយបរទេសរបស់ពួកគេ បានប្រើប្រាស់គ្រប់មធ្យោបាយដើម្បីរំខាន អុកឡុក ក្រឡុក បង្ខូច និងបំផ្លាញការបោះឆ្នោត។ អត្រានៃការចេញទៅបោះឆ្នោត យ៉ាងច្រើនសន្ធឹកសន្ធាប់ជាប់លេខពីរនៅលើពិភពលោកបន្ទាប់ពីប្រទេសបែលហ្ស៊ិក និងក្នុងចំណោមនោះ ពលរដ្ឋខ្មែរជិត ៧៧% បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យឡើយ ប៉ុន្តែវាបានបង្ហាញនូវឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរជ្រើសរើសអ្នកដែលការពារសុខសន្តិភាព​ លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាបានប្រកាន់យក និងប្រឆាំងនឹងការជាន់ឈ្លីសិទ្ធិពលរដ្ឋ និងនយោបាយ ប្រឆាំងការបំផ្លាញប្រជាធិបតេយ្យកម្ពុជាពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។

ប្រជាពលរដ្ឋខ្មែរភាគច្រើនលើសលុបបានបន្តគាំទ្រ និងបងប្អូនខ្លះដែលធ្លាប់ផ្តល់ការគាំទ្រទៅលើ បក្សប្រឆាំងបានវិលត្រឡប់មកគាំទ្រគណបក្សប្រជាជនកម្ពុជាដោយសារតែពួកគាត់យល់ថានៅចំពោះមុខ នៃការគំរាមកំហែងបំផ្លិចបំផ្លាញជាតិពីក្រុមប្រឆាំងពេលនេះគឺមានតែបក្សប្រជាជនកម្ពុជាតែមួយគត់ដែលអាចជួយការពារពួកគាត់ និងប្រទេសជាតិបាន។ ការគាំទ្រនេះក៏ដោយសារតែពលរដ្ឋខ្មែរភាគច្រើនលើស លប់បាន ទី១) ទទួលស្គាល់បានផ្តល់តម្លៃខ្ពស់និងប្រកបជឿជាក់យ៉ាងរឹងមាំចំពោះការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាប់តាំងពីការសង្គ្រោះជីវិតជាតិ និងប្រជាជបចេញពីក្រញ៉ាំដៃនៃរបបវាលពិឃាតខ្មែរក្រហម នាំយកសុខសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដីពេញលេញនៅកម្ពុជា។ ពួកគេនៅតែជឿជាក់លើសម្តេចតេជោ និងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនថាអាចបន្តផ្តល់សេចក្តីសុខ និងការរីកចម្រើនដល់ពួកគាត់បាន។ ទី២)ព្រោះគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលដាក់ចុះចំទិសដៅនិងមានប្រសិទ្ធភាពក្នុង ការកសាងនិងអភិវឌ្ឍជាតិ ទាំងផ្នែកនយោបាយ ការទូត និងឆ្លើយតបនឹងការចង់បានរបស់ប្រជាពលរដ្ឋ។ ទី៣) ពលរដ្ឋគាំទ្រភញលូកទឹកភ្លូកដីដោយសារតែសមាជិកសមាជិកាគណបក្សប្រជាជនបានចុះជាប់នឹង ប្រជាពលរដ្ឋ ដឹងសុខទុក្ខប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាភ្លាមៗជូនពលរដ្ឋ។ ពលរដ្ឋបានចាត់ទុកក្រុម ការងារដែលចុះជួយពួកគាត់ជាកូនចៅរបស់គាត់។​

លើសពីនេះ ឆន្ទៈប្រជាពលរដ្ឋខ្មែរពិសេសកម្មករកម្មការិនីត្រូវការការពារឆ្នាំងបាយរបស់ពួកគាត់។ ពួកគាត់មិនអាចផ្តល់ទំនុកចិត្តទៅលើក្រុមប្រឆាំងក្រៅច្បាប់បានឡើយព្រោះក្រុមនេះដឹកនាំដោយសម រង្ស៊ី មូរ សុខហួរ អេង ឆៃអ៊ាង កឹម មនោវិទ្យា ដែលអួតខ្លួនថាជាអ្នកស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន ប៉ុន្តែពួកគេបានលក់ឧត្តមគតិជាតិ ក្បត់មាតុភូមិនិងប្រជាជនខ្មែរ បម្រើផលប្រយោជន៍បរទេស ព្រមទាំងអង្វរសុំឱ្យ បរទេសកុំឱ្យផ្តល់ជំនួយដល់កម្ពុជា ឈប់វិនិយោគនៅកម្ពុជា និងឈប់ទិញទំនិញពីកម្ពុជាដែលនេះស្មើនឹង ការវាយបំបែកឆ្នាំងបាយរបស់ពលរដ្ឋខ្មែរ។ ហេតុដូច្នេះហើយបានបងប្អូនកម្មករបានយល់ច្បាស់ថាតើនរណាជាអ្នក ដែលបានការពារឆ្នាំងបាយរបស់ពួកគាត់ និងគិតគូរពិតប្រាកដចំពោះអនាគតរបស់ពួកគាត់ ព្រមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់គឺមានតែសម្តេចតេជោ ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះដែលអាចផ្តល់អ្វីៗតាមការចង់បានរបស់បងប្អូន។

រាជរដ្ឋាភិបាល ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅ និងគិតគូរពីជីវភាព និងកិត្តិយសរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមនឹងអ្នកពាក់ព័ន្ធ ផ្សេងទៀត។ ចំណែកប្រជាពលរដ្ឋក៏បានមើលឃើញជាក់ស្តែងអំពីការរីកចម្រើនឥតឈប់ឈរ ប្រទេសមានសុខសន្តិភាព សេដ្ឋកិច្ចមានកំណើនប្រមាណ ៧%ក្នុងមួយឆ្នាំ ស្ថិតក្នុងឋានៈជាប្រទេសមានដែលមានចំណូលមធ្យមកម្រិតទាប និងបោះជំហានទៅមុខជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ទឡ្ហីករណ៍ ទាំងនេះហើយដែលធ្វើឱ្យឆន្ទៈប្រជាជនខ្មែរមិនប្រែប្រួលគឺផ្តល់នូវទំនុក ចិត្តដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដើម្បីបន្តដឹកនាំប្រទេស។

ឆន្ទៈរាស្ត្រដ៏រឹងមាំនេះមិនអាចក្រុមជនក្បត់ជាតិ សម រង្ស៊ី មកបំផ្លាញបានឡើយទោះបីជាពួកគេខំ បំផ្លាញយ៉ាងណាក៏ដោយ។ ពួកគេរឹតតែមិនអាចនឹងបំភ្លៃ ឬបន្ទាប់បន្ធោកឆន្ទៈរាស្ត្រខ្មែរដ៏ថ្លៃថ្លាដែលបាន ចេញទៅបោះឆ្នោតប្រឆាំងនឹងផែនការទុច្ចរិតម្រាមដៃស្អាត ឬដេកផ្ទះឈ្នះឯងបានឡើយ។ ឆន្ទៈរាស្ត្រខ្មែរ ដ៏រឹងមាំ និងប្រកបដោយសាមគ្គីភាពផ្តល់ការគាំទ្រដល់គណបក្សប្រជាជនកម្ពុជា និងបានចូលរួមយ៉ាងស កម្មនៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានេះគឺមិនអាចនរណាវាយបំបាក់បានឡើយ ហើយឆន្ទៈនេះនឹងឈររឹងមាំ ជានិច្ចរាប់ជំនាន់តទៅមុខទៀត និងជាសញ្ញាប្រាប់ដល់ក្រុមជនក្បត់ជាតិ និងចៅ ហ្វាយនាយរបស់ពួកគេថា ឆន្ទៈពលរដ្ឋខ្មែរមិនត្រូវការសង្គ្រាម មិនត្រូវការផ្លាស់ប្តូរក្រោមលេសសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដែលពួកគេបានប្រើនៅកម្ពុជាក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និងជាមួយប្រទេសផ្សេងៗ នៅលើសកលលោកទេ។ កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ និងបូរណភាពជាតិ ហើយសហគមន៍អន្តរជាតិ ត្រូវគោរពឆន្ទៈរាស្ត្រខ្មែរដែលបានបញ្ចេញតាមរយៈសន្លឹកឆ្នោតរបស់ពួកគាត់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ក្រោមក្រសែភ្នែកនៃអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាង ៨០០០០ នាក់មកពី ៥២ប្រទេស ដែលទាំងអស់គ្នាវាយតម្លៃថាជាការបោះឆ្នោតដោយសន្តិវិធី ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៨

អត្ថបទទាក់ទង