ខ្មែរប៉ុស្ដិ៍ Close

ហ្វេសប៊ុក សម្លេងយើង៖ ហេតុអ្វីបានជាប្រជាធិបតេយ្យត្រូវបានបញ្ចប់បើក្រុមប្រឆាំងមិនដែលទទួលស្គាល់ថា កម្ពុជាមានប្រជាធិបតេយ្យផង?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧ ទស្សនៈ - នយោបាយ 65
ហ្វេសប៊ុក សម្លេងយើង៖ ហេតុអ្វីបានជាប្រជាធិបតេយ្យត្រូវបានបញ្ចប់បើក្រុមប្រឆាំងមិនដែលទទួលស្គាល់ថា កម្ពុជាមានប្រជាធិបតេយ្យផង? ហ្វេសប៊ុក សម្លេងយើង៖ ហេតុអ្វីបានជាប្រជាធិបតេយ្យត្រូវបានបញ្ចប់បើក្រុមប្រឆាំងមិនដែលទទួលស្គាល់ថា កម្ពុជាមានប្រជាធិបតេយ្យផង?

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុក សម្លេង យើង បានបង្ហោះផ្សាយនូវអត្ថបទមួយ ដោយដាក់ចំណងជើងថា « ហេតុអ្វីបានជាប្រជាធិបតេយ្យត្រូវបានបញ្ចប់ បើក្រុមប្រឆាំងមិនដែលទទួលស្គាល់ថា កម្ពុជា មានប្រជាធិបតេយ្យផង …?» ដែលមានខ្លឹមសារដូចខាងក្រោម៖

ក្រុមនិន្នាការប្រឆាំងទាំងក្នុង ទាំងក្រៅប្រទេសមិនដែលទទួលស្គាល់ម្តងណាទេ នូវនីត្យានុកូលភាពប្រជាធិប តេយ្យនៃការបើកសម័យប្រជុំដំបូងនៃរដ្ឋសភា រួមទាំងការបង្កើតរាជរដ្ឋាភិបាលនីតិកាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើតចេញពីការបោះឆ្នោត។
សេណារីយោនៃបដិវត្តន៍ពណ៌របស់គណបក្សប្រឆាំងដែលទទួលបញ្ជាពីបរទេស គឺចាប់ផ្តើមក្រោមលេសប្រឆាំងនឹងលទ្ធផលបោះឆ្នោត ដោយលាបពណ៌ថា “គ.ជ.ប. លួចសន្លឹកឆ្នោត”។

ការបញ្ឆេះកំហឹងអ្នកគាំទ្រតាមរយៈនេះ ធ្វើឲ្យមេដឹកនាំបក្សប្រឆាំងបោះជំហានសាកល្បងប្រមូលកម្លាំងតវ៉ា ដើម្បីឈានទៅ “បដិវត្តន៍មហាជន” តាមដងផ្លូវឲ្យបះ​បោរប្រឆាំងនឹងលទ្ធផលបោះឆ្នោត។ ដំណាលគ្នានោះ ក្រុមបេក្ខជនជាប់ឆ្នោតរបស់បក្សប្រឆាំងប្រើវិធី “ពហិកា” ក្នុងការបើកសម័យប្រជុំដំបូងក្រោមព្រះរាជាធិបតីព្រះមហាក្សត្រ ដើម្បីកុំឲ្យរដ្ឋសភានីតិកាលថ្មីចូលកាន់តំណែង។ ពហិកានេះ បង្កើតជាលេសដើម្បីចោទថាទាំងរដ្ឋសភា ទាំងរាជរដ្ឋាភិបាលសុទ្ធតែ “អធម្មនុញ្ញភាព” ទាំងអស់ ដោយអះអាងថា រដ្ឋាភិបាល “ខុសច្បាប់” ព្រោះកើតចេញពីរដ្ឋសភា “មិនគ្រប់ទឹក” ហើយធ្វើយុទ្ធនាការឲ្យសហគមន៍អន្តរជាតិកុំទទួលស្គាល់ និងផ្តាច់ជំនួយ។ សេណារីយោបែបទុច្ចរិតនេះត្រូវទទួល​បរាជ័យ។

ទីបំផុតគម្រោងបដិវត្តន៍ពណ៌នេះ ត្រូវបានលោក កឹម សុខា ទម្លាយការពិតជាសាធារណៈជាមួយនឹងអំនួតថាអាមេរិកជាអ្នកបញ្ជាដែលតម្រូវឲ្យមានចំណាត់ការផ្លូវច្បាប់ព្រហ្មទណ្ឌជាបុគ្គលក្នុង “បទក្បត់ជាតិ” ផង និងចំណាត់ការផ្លូវច្បាប់មកលើគណបក្សសង្គ្រោះជាតិ ប្រឈមនឹងការរំលាយចេញពីបញ្ជីនៃប្រព័ន្ធពហុបក្សនៅកម្ពុជាផង។ ស្ថិតក្នុងអនាគតមិនច្បាស់លាស់របស់គណបក្សសង្គ្រោះជាតិ បែរជាក្រុមនិន្នាការប្រឆាំងចោទថាប្រជាធិបតេយ្យនៅកម្ពុជាត្រូវបញ្ចប់ ដោយពួកទាំងនោះ ភ្លេចគិតថាកន្លងមកខ្លួនមិនដែលទទួលស្គាល់ថាកម្ពុជាមានប្រជាធិបតេយ្យផងនោះ។ គេថែមទាំងអះអាងថា បើគណបក្សសង្គ្រោះជាតិត្រូវរំលាយនោះរដ្ឋសភា និងរដ្ឋាភិបាល ក៏បាត់បង់ភាពស្របច្បាប់ ដែលអ្នកទាំងនោះមិនដែលទទួលស្គាល់ថា រដ្ឋសភា និងរាជរដ្ឋាភិបាលនីតិកាលទី៥ ស្របច្បាប់ មានធម្មនុញ្ញភាពម្តងណាឡើយផងដែរហ្នឹង។

សរុបសេចក្តីទៅ កម្ពុជាជារដ្ឋឯករាជ្យអធិបតេយ្យ ដោយមិនចំណុះនឹងការដាក់ពិន្ទុពីមជ្ឈដ្ឋានបរទេសណាឡើយ ហើយម៉្យាងទៀតបុព្វហេតុនៃការអនុវត្តប្រជាធិបតេយ្យ គឺកម្ពុជាស្ថិតក្រោមកាតព្វកិច្ចរក្សាសន្តិភាព និងពង្រឹងនីតិរដ្ឋដែលគណបក្សអាយ៉ងបរទេសពុំអនុញ្ញាតឲ្យមានក្នុងប្រព័ន្ធពហុបក្សកម្ពុជាជាដាច់ខាត៕

(ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា)

អត្ថបទទាក់ទង