មណ្ឌលវិបស្សនាខេត្តប៉ៃលិនបើកវគ្គសមថកម្មដ្ឋាន ដើម្បីយល់ដឹងពី ព្រះធម៌ សីលបាលី និងការ គោរពវិន័យ អប់រំផ្លូវចិត្ត អោយបានល្អ សំដៅលើកកម្ពស់វិស័យសាសនា
ប៉ៃលិន៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ មណ្ឌលវិបស្សនាខេត្តប៉ៃលិនបានធ្វើពិធីបើកវគ្គសមថកម្មដ្ឋានរយៈពេល១០ថ្ងៃជូនដល់ព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទដើម្បីយល់ដឹងពីព្រះធម៌ សីលបាលី និងការ គោរពវិន័យ អប់រំផ្លូវចិត្តអោយបានល្អ សំដៅលើកកម្ពស់វិស័យសាសនា អោយបានកាន់ល្អ ស្ថិតក្រោមអធិបតីភាព លោកស្រី សោមុន្នីរ័ត្ន អភិបាលរងខេត្តប៉ៃលិន ព្រមទាំងមានការអញ្ចើញពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ សរុបចំនួន ១២៤អង្គ/នាក់ផងដែរ។
លោក សំ សាវឿន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តប៉ៃលិនក៏បានឱ្យដឹងដែរថា ការបើកវគ្គសមថកម្មដ្ឋាននៅពេលនេះដើម្បីអប់រំផ្លូវចិត្ត និងស្វែងយល់ពីសេចក្តីស្ងប់ ក្នុងវិស័យវិបស្សនាធុរៈដល់ ព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ សំដៅអប់រំមនុស្សជៀសឱ្យឆ្ងាយពីអំពើអកុសល និងអំពើបាប ទាំងឡាយ ដែលនៅក្នុងគ្រួសារ ព្រមទាំងក្នុងសង្គម មិនទទួលស្គាល់ ត្រូវតែជ្រើសរើសតែអំពើល្អ សាមគ្គីល្អ សេចក្តីល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យសាសនាអោយបានកាន់តែល្អ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោកស្រី សោ មុន្នីរ័ត្ន អភិបាលរងខេត្តបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធើ្វអោយប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងបានកសាងហេដ្ឋារចនាសម្ព័នជាច្រើនមានដូចជា សាលារៀន មន្ទីរពេទ្យ ផ្លូវ ស្ពាន និងសមិទ្ធផលនានាជាច្រើនទៀតសំរាប់បំរើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងនោះដែរក៏មានវិស័យសាសនារាជរដ្ឋាភិបាលបានផ្តល់សិទ្ធិអោយប្រជាពលរដ្ឋមានជំនឿលើសាសនាផ្សេងៗដែលជាផ្នែកមួយសំរាប់អោយមនុស្សគោរពប្រតិបត្តិ ធ្វើតែអំពើល្អ ដូច្នេះហើយប្រជាពល រដ្ឋពុទ្ធ បរិស័ទទាំងអស់ត្រូវតែគាំទ្រ គោរពស្រលាញ់ និងចូលរួមធ្វើបុណ្យអោយបានគ្រប់ៗគ្នា ទន្ទឹមនឹងនេះព្រះថេរានុថេរគ្រប់ព្រះអង្គ ត្រូវសហការគ្នាអោយកានតែល្អតាមព្រះវិន័យ មាគ៌ាគ្រប់ឋានានុក្រម ដើម្បីពង្រឹងនៅឯកភាព សាមគ្គីភាព ក្នុងស្ថាប័នព្រះពុទ្ធសាសនា ជាគំរូល្អរបស់ពុទ្ធបរិស័ទ ក្នុងខេត្តប៉ៃលិន។ នៅក្នុងឱកាសនោះផងដែរ លោកស្រី សោ មុន្នីរ័ត្ន ក៍បានសំនូមពរដល់ព្រះសង្ឃ សីលវន្ត សីលវតី ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រព្រះធម៌ សីលបាលី និងគោរពវិន័យ អោយបានល្អ សំដៅលើកកម្ពស់វិស័យពុទ្ធសាសនាអោយបានកាន់ល្អ ក្នុងន័យអោយពុទ្ធបរិស័ទមានជំនឿគោរពប្រតិបត្តិទៅតាមប្រពៃណីខ្មែរ និងដើម្បីមនុស្សគ្រប់ស្រទាបវណ្ណៈ កសាងបុណ្យកុសល អប់រំផ្លូវចិត្ត និងផ្សព្វផ្សាយព្រះធម៌ ដល់មនុស្សអោយរកផ្លូវល្អ ធ្វើអំពើល្អ សំរាប់សង្គមជាតិទាំងមូល។
ក្នុងការរួមចំនែកអភិវឌ្ឍន៍វិស័យសាសនាអោយមានការរីកចំរើន ជាបន្តបន្ទាប់។ បើតាមការបញ្ជាក់ពីព្រះធម្មបទីបោ អ៊ា សុផន ព្រះមេគណស្តីទីខេត្តប៉ៃលិន បានឱ្យដឹងថា ការបើកវគ្គសមថកម្មដ្ឋានរយៈពេល ១០ថ្ងៃ ជូនដល់ព្រះសង្ឃ សីលវន្ត សីលវតី និងពុទ្ធបរិស័ទ នៅមណ្ឌលវិបស្សនាខេត្តប៉ៃលិនជាលើកទី១ ដែលមានអ្នកចូលរួមដូចជា ព្រះសង្ឃ ៤៥ អង្គ សីលវ័ន្ត ២នាក់ សីលវតី១៤នាក់ ឧបាសក ១០នាក់ ឧបាសិកា ២៩នាក់ កុមារីកុមារា ២៤នាក់ សរុប ១២៤នាក់៕