ខ្មែរប៉ុស្ដិ៍ Close

អភិបាលខេត្តប៉ៃលិន៖ កំណែទម្រង់គោលនយោបាយក្នុងវិស័យអប់រំ និងកីឡា ធ្វើឱ្យមានគុណភាពទាំងណេះដឹង និងចំណេះអនុវត្ត

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ ព័ត៌មានទូទៅ 89
អភិបាលខេត្តប៉ៃលិន៖ កំណែទម្រង់គោលនយោបាយក្នុងវិស័យអប់រំ និងកីឡា ធ្វើឱ្យមានគុណភាពទាំងណេះដឹង និងចំណេះអនុវត្ត អភិបាលខេត្តប៉ៃលិន៖ កំណែទម្រង់គោលនយោបាយក្នុងវិស័យអប់រំ និងកីឡា ធ្វើឱ្យមានគុណភាពទាំងណេះដឹង និងចំណេះអនុវត្ត

នៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិមិ្មតប៉ៃលិន ស្ថិតក្នុងភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ០១៩ ខេត្តប៉ៃលិន ក៏ដូចជាបណ្តាខេត្តនៅទូទាំងប្រទេសដែរ គឺបានចាប់ផ្តើមដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយមានវត្តមាន លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអញ្ជើញបើកវិញ្ញាសារប្រឡងផងដែរ។

នាឱកាសនោះលោក ផាន់ ចាន់ធុល បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកែ ទម្រង់ក្នុងវិស័យអប់រំ និងកីឡាអោយមានគុណភាពទាំងចំនេះដឹងចំនេះធ្វើ ដូច្នេះហើយរដ្ឋបាលខេត្តប៉ៃលិន បានយកចិត្តទុដាក់ខិតខំប្រឹងប្រែងអនុវត្តន៍ដើម្បីស្វែងរកធនធានមនុស្សបន្តវេនដឹកនាំប្រទេសជាតិ និងសង្គមជាតិអោយមានការរីកចំរើនទៅថ្ងៃអនាគត់។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះក៏មិនខុសទៅហ្នឹងបណ្តាឆ្នាំមុនៗនោះដែរ គឺនៅតែមានការរឹតបន្តឹង និងយាមកាមយ៉ាងតឹងរឹង ហើយចំពោះបេក្ខជនប្រឡងទាំងអស់មិនត្រូវបានអនុញ្ញាតឱ្យយកសំណៅឯកសារ ប្រ៊ីយ៉ុង ឬគ្រឿងអេឡិចត្រូនិច ចូលក្នុងមណ្ឌលប្រឡងជាដាចខាត ហើយក៏គ្មានការលួចចម្លង់សំណេរចម្លើយពី បេក្ខជនមួយទៅបេក្ខជនមួយទៀតឡើយ ហើយក៏គ្មានការសូកប៉ានអ្វីឡើយ ការដែលក្រសួងអប់រំយុវវជននិងកីឡា ធ្វើការរឹតបន្តឹងបែបនេះ គឺចង់ចម្រេញយកសិស្សដែលចេះពិតប្រាកដ។

លោក ផាន់ ចាន់ធុល ក៏បានធ្វើការក្រើនរំលឹកដល់ លោកគ្រូ អ្នកគ្រូ ដែលមានកាតព្វកិច្ចជាប្រធានមណ្ឌល ប្រធានអប្បមាទ និងជាអនុរក្ស ត្រូវចូលរួមធ្វើការត្រួតពិនិត្យ ឲ្យបានតឹងរឹងបំផុតចំពោះបេក្ខជនដែលចូលមកប្រឡង ដោយមិនតម្រូវឲ្យនាំចូលសំណេរឯកសារផ្សេងៗចូលក្នុងមណ្ឌលប្រឡង នឹងបន្ទប់ប្រឡងជាដាច់ខាត ហើយកម្លាំងសមត្ថកិច្ច និងអ្នកពាក់ព័ន្ធទាំងនេះ ទទួលខុសត្រូវចំពោះការងារតាមជំនាញរៀងៗខ្លួន។

មិនថាតែការចរាចរណ៍សំណៅវិញ្ញាសារចម្លើយប្រឡង ការដក ហូតទុកនូវឯកសារ ឧបករណ៍គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ អំឡុងពេលប្រឡងអោយបានល្អប្រសើរ ជាពិសេសក្មួយៗសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមប្រឡងនាពេលនេះ ត្រូវយកចិត្តទុកដាក់បញ្ចេញចំណេះដឹងរបស់ខ្លួនឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបានជោគជ័យ ដោយទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីលើកស្ទួយ កិត្តិយសជូនសាលា សង្គម និងគ្រួសារផងដែរ ដោយត្រូវប្រកាន់ទិសស្លោក “ចេះគឺជាប់” ហើយត្រូវចង់ចាំថា “ផ្លូវទៅកាន់ភាពជោគជ័យគឺគ្មានដានជើងមនុស្សខ្ជិលទេ” មិនត្រូវពឹងផ្អែកលើសំណៅឯកសារ ឬឧបករណ៏អេឡិចត្រូនិចផ្សេងៗក្នុងការចម្លងនោះដែរ ព្រោះឯកសារ និងឧបករណ៍ទាំងនោះ នឹងត្រូវបានហាមឃាត់មិនឲ្យ យកចូលក្នុងមណ្ឌលប្រឡងនោះទេ និងត្រូវជៀសវាងឱ្យបាននូវកំហុសឆ្គងនៅពេលប្រឡង ដែលនាំឱ្យមានការបញ្ឈប់ពេលប្រលង ដែលនាំឱ្យការខិតខំរបស់ក្មួយៗបរាជ័យ ។

បើតាមការបញ្ជាក់របស់លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩នេះ ខេត្តប៉ៃលិន មានបេក្ខជនចូលរួមប្រឡង សរុបចំនួន ៤៩៥នាក់ ស្រី ២៥៤នាក់ ចែកជា ២មណ្ឌល មានមណ្ឌលវិទ្យាសាស្ត្រសង្គម មាន ១០បន្ទប់ និងមណ្ឌលវិទ្យាសាស្ត្រ មាន ១១បន្ទប់ ដែលទីកន្លែងប្រឡងនៅវិទ្យាល័យ ហ៊ុន សែន ក្រុងទេពនិម្មិត្តប៉ៃលិន ក្នុងនោះសិស្សានុសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានចំនួន ១១០នាក់ ស្រី៥៤នាក់៕

អត្ថបទទាក់ទង