ខ្មែរប៉ុស្ដិ៍ Close

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន ទើបយើងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ពេលនេះ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ព័ត៌មានទូទៅ 48
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន ទើបយើងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ពេលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន ទើបយើងទទួលបានជំនួយវ៉ាក់សាំងកូវីដ-១៩ពេលនេះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ដោយសារតែផ្លែផ្កានៃកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិននោះហើយ ទើបប្រទេសកម្ពុជាយើងមានឱកាសបានទទួលជំនួយវ៉ាក់សាំងកូវីដ-១៩ពេលនេះក្នុងពេលដែលប្រទេសជាច្រើនពុំទាន់បានទទួលវ៉ាក់សាំង។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងឱកាសអញ្ជើញធ្វើសន្និសីទ បន្ទាប់ពីពិធីប្រគល់-ទទួលអំណោយដ៏ថ្លៃថ្លាវ៉ាក់សាំង (SARS-CoV-2Sinopharm)ពីរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា បើគ្មានចំណងមិត្តភាពរឹងមាំរវាងកម្ពុជានិងចិន ថ្ងៃនេះយើងក៏ពុំបានទទួលបានវ៉ាក់សាំងកូវីដ-១៩នោះដែរ ដែលចំណុចនេះហើយគឺជាមោទនភាពរបស់កម្ពុជាក្នុងការធ្វើជាដៃគូសហប្រតិបត្តិការ និងជាមិត្តរបស់ចិន។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង លោកនាយករដ្ឋមន្រ្តីចិន លី ខឺឈាង និងរដ្ឋមន្រ្តីក្រសួងការបរទេស និងក្រសួងការពារជាតិចិន និងប្រជាជនចិនទាំងអស់ដែលបានផ្តល់ជំនួយវ៉ាក់សាំងមកដល់កម្ពុជា៕

អត្ថបទទាក់ទង