ខ្មែរប៉ុស្ដិ៍ Close

ការស្ទង់មតិបង្ហាញថា ៨៤% នៃប្រជាពលរដ្ឋខ្មែរ នឹងទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី៦ ខែសីហា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 42
ការស្ទង់មតិបង្ហាញថា ៨៤% នៃប្រជាពលរដ្ឋខ្មែរ នឹងទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ការស្ទង់មតិបង្ហាញថា ៨៤% នៃប្រជាពលរដ្ឋខ្មែរ នឹងទៅចូលរួមបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា

ការស្ទង់មតិមួយដែលមានគណនី Facebook ចូលរួមបញ្ចេញយោបល់ចំនួន ៩,៨៥៦ បានបង្ហាញថាមានអ្នកចូលរួមបោះឆ្នោតចំនួន ៨,២៨០ និងមិនទៅបោះឆ្នោត មានចំនួន ១,៥៧៦ នោះមានន័យថា ប្រជាពលរដ្ឋខ្មែរ ៨៤%ទៅបោះឆ្នោត ហើយ១៦%មិនទៅបោះឆ្នោត នេះបើយោងតាមការស្ទង់មតិនៅលើបណ្ដាញសង្គម Facebook ដែលធ្វើឡើងនៅមុន៧ថ្ងៃ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦។

អ្នកជំនាញបានអះអាងថា ការស្ទង់មតិនេះ មានចរិកស្របតាមរដ្ឋធម្មនុញ្ញ ដែលលើកទឹកចិត្តប្រជាពលរដ្ឋឲ្យទៅបោះឆ្នោតឲ្យបានទាំងអស់គ្នា ដូច្នេះការប្រើប្រាស់ការស្ទង់មតិ រហូតដល់ថ្ងៃបោះឆ្នោត មានភាពល្អប្រសើរ ហើយក៏មិនមានអីរំខានដល់ការបោះឆ្នោតដែរ។

មាត្រា៣៤នៃរដ្ឋធម្មនុញ្ញ បានចែងថា ប្រជាពលរដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិទៅបោះឆ្នោត និងឈរឈ្មោះឲ្យគេបោះឆ្នោត ដូច្នេះសូមប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ដែលមានតែមួយថ្ងៃគត់ ចាប់ពីម៉ោង០៧ព្រឹក រហូតដល់ម៉ោង៣រសៀល៕

អត្ថបទទាក់ទង