ខ្មែរប៉ុស្ដិ៍ Close

    សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា ចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៦ ខែសីហា ឆ្នាំ២០១៨ ឯកសារ 1419

    សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា នៅទី១៦ ខែសីហា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ ទទួលស្គាល់លទ្ធផលជាផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។

    សេចក្តីថ្លែងការណ៍គាំទ្រ និងទទួលស្គាល់នេះ បានធ្វើឡើងបន្ទាប់ពី គ.ជ.ប បានប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី០៦ ដែលបង្ហាញថាចំនួនអ្នកចូលរួមបោះឆ្នោត កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានរហូតដល់ ៦,៩៥៦,៩០០នាក់ ដែលស្មើនឹង ៨៣.០២% នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់។

    សហព័ន្ធនិស្សិត បញ្ញវ័ន្ត ប្រជាធិបតេយ្យកម្ពុជា បានលើកក្នុងសេចក្តីថ្លែងការណ៍ទៀតថា ការបោះឆ្នោតនៅកម្ពុជា បានប្រព្រឹត្តិទៅដោយរលូន គោរពច្បាប់ គ្មានការបង្ខិតបង្ខំ គ្មានហឹង្សា ស្ងប់ស្ងាត់ មានសណ្តាប់ធ្នាប់ល្អ ស្ថិតនៅក្នុងបរិយាកាសនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស និងស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់បោះឆ្នោត។

    សូមអានសេចក្តីថ្លែងការណ៍៖

    អត្ថបទទាក់ទង